ខ្សែការពារ​ Wesley Fofana របស់​ Leicester City បានផ្ទេរទៅកាន់​ Chelsea ក្នុងតម្លៃ៧៥លានផោន

Chelsea បានបញ្ចប់ការចុះហត្ថលេខាលើកីឡាករ Wesley Fofana ពី Leicester City ក្នុងតម្លៃ៧៥លានផោន (៨៨​លានដុល្លារ) បូករួមទាំងអត្ថប្រយោជន៍បន្ថែម។

ខ្សែការពារវ័យ២១ឆ្នាំរូបនេះ​ បានចូលរួមជាមួយក្រុមតោខៀវពី Leicester ជាមួយនឹងកិច្ចសន្យារយៈពេល៧ឆ្នាំ។  គាត់នឹងចាប់ដៃគូជាមួយនឹងកីឡាករ Kalidou Koulibaly និង Thiago Silva ជាខ្សែការពារទាំងបីនាក់របស់លោក​ Thomas Tuchel នៅ Chelsea ។

Fofana បានប្រាប់ទៅកាន់គេហទំព័រផ្លូវការរបស់ Chelsea បន្ទាប់ពីការប្រកាសថា "ពីរថ្ងៃចុងក្រោយនេះពិតជាថ្ងៃដ៏ធំសម្រាប់ខ្ញុំ ហើយខ្ញុំសប្បាយចិត្តខ្លាំងណាស់។ ខ្ញុំបានហ្វឹកហាត់ព្រឹកនេះជាមួយមិត្តរួមក្រុម ហើយវាជាសុបិន្តសម្រាប់ខ្ញុំ។ ខ្ញុំពិតជារំភើបណាស់ក្នុងការចាប់ផ្តើមលេងសម្រាប់អ្នកគាំទ្រ និងក្លឹប។

កីឡាករសញ្ជាតិបារាំងរូបនេះបានចូលរួមជាមួយក្រុម Leicester City ក្នុងឆ្នាំ២០២០ ហើយបានចាប់ផ្តើមលេងជាធម្មតាក្រោមការដឹកនាំរបស់លោក Brendan Rodgers ក្នុងរដូវកាលដំបូងរបស់គាត់។  
គាត់បានខកខានភាគច្រើននៃការប្រកួតរដូវកាលឆ្នាំ ២០២១-២២ បន្ទាប់ពីរបួសកជើងរបស់គាត់ ប៉ុន្តែបានត្រលប់មកវិញនូវភាពរឹងមាំពេញលេញនៅក្នុងខែមីនា ហើយនឹងត្រៀមខ្លួនដើម្បីចូលរួមជាមួយក្នុងក្រុម Chelsea៕

ព័ត៌មានទាក់ទង

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid ឆាប់ៗ នេះ​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid...​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង