Nottingham Forest បានចុះហត្ថលេខាលើខ្សែការពារ Renan Lodi របស់ Atletico Madrid ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល។
កីឡាករសញ្ជាតិប្រេស៊ីលវ័យ២៤ឆ្នាំ គឺជាកីឡាករទី១៨ របស់ពួកគេនៅរដូវក្តៅ សម្រាប់ក្រុមដែលទើបឡើងតំណែងមកកាន់លីគកំពូល។
Lodi បានចូលរួមជាមួយ Atletico ក្នុងឆ្នាំ២០១៩ ហើយលេងបាន១១៨ប្រកួត សម្រាប់ក្រុមរបស់លោក Diego Simeone ដោយឈ្នះ La Liga ក្នុងឆ្នាំ២០២១ និងបានលេង២៧ប្រកួតក្នុងក្របខ័ណ្ឌ Champions League ។
គាត់បានឈ្នះពានរង្វាន់ចំនួន១៥ សម្រាប់ក្រុមជម្រើសជាតិប្រេស៊ីល ចាប់តាំងពីការបង្ហាញខ្លួនជាលើកដំបូងរបស់គាត់ក្នុងឆ្នាំ២០១៩។
Nottingham Forest ឈរនៅលេខរៀងទី១៤ក្នុងតារាង Premier League បន្ទាប់ពីប្រកួតចាញ់ Tottenham ក្នុងលទ្ធផល ២-០ កាលពីថ្ងៃអាទិត្យ៕