លោក Tuchel មិនបានចូលរួមក្នុងព្រឹត្តិការណ៍​ Club World Cup ដោយសារហេតុផលមួយនេះ

លោក Thomas Tuchel អ្នកចាត់ការក្រុមតោខៀវ នឹងមិនបានធ្វើដំណើរជាមួយ Chelsea ទៅ Abu Dhabi សម្រាប់ការប្រកួត Club World Cup បន្ទាប់ពីបានធ្វើតេស្តវិជ្ជមានកូវីត១៩​ ។

លោក Petr Cech ដែលជាវីរបុរសក្រុមតោខៀវ Chelsea បានឈានជើងចូលតួនាទីថ្មីបណ្តោះអាសន្នជាមួយក្លឹប បន្ទាប់ពីការអវត្តមានរបស់លោក Thomas Tuchel។ 

គ្រូ​បង្វឹក​ក្រុម​តោ​ខៀវ​ បាន​ធ្វើ​តេស្ត​រក​ឃើញ​មេរោគ​កូវីដ​១៩ ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ មុន​ពេល​ក្លឹប​ត្រូវ​ចេញ​ដំណើរ​ទៅ​ប្រកួត Club World Cup ក្នុង​ទីក្រុង Abu Dhabi ក្នុង​សប្តាហ៍​នេះ។

គ្រូបង្វឹក Chelsea លោក Thomas Tuchel នឹងមិនមានវត្តមានក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Club World Cup ដែលត្រូវប្រកួតជាមួយ Al-Hilal ហើយនោះបាននាំឱ្យ Cech ទទួលបន្ទុកថ្មីបន្ទាប់ពីបានធ្វើដំណើរជាមួយក្រុមសម្រាប់ការប្រកួត៕

ព័ត៌មានទាក់ទង

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid ឆាប់ៗ នេះ​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid...​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង