ព្យាករណ៍គូ​ Espanyol vs Real Madrid ម៉ោង៣ទៀបភ្លឺថ្ងៃទី២៩សីហា

Espanyol នឹងបើកកីឡដ្ឋាន RCDE ដើម្បីទទួលស្វាគមន៍ Real Madrid សម្រាប់ការប្រកួតនេះ ក្នុងក្របខ័ណ្ឌ La Liga របស់អេស្ប៉ាញ។​ 

ក្រុម​ម្ចាស់​ផ្ទះ​មាន​ត្រឹម​តែ​មួយ​ពិន្ទុ​ប៉ុណ្ណោះ​ បន្ទាប់​ពី​ប្រកួតស្មើ និង​ចាញ់​ក្នុង​ការ​ប្រកួត​បើក​ឆាក​២លើក​របស់​ពួក​គេ។ ក្រុមការពារតំណែងជើងឯកបានចាប់ផ្តើមការពារតំណែងរបស់ពួកគេ ជាមួយនឹងជ័យជម្នះ២ប្រកួត។ 

Espanyol ត្រូវបានខកចិត្តជាមួយនឹងការចាញ់ ២-០ ក្នុងការប្រកួតចុងក្រោយជាមួយនឹង Rayo Vallecano នៅក្នុងផ្ទះ។​ ​កាលពីរដូវកាល​មុនពួកគេ​ធ្លាប់បាន​ផ្តួល Madrid ហើយរំពឹងថា នឹងអាចធ្វើបានដូចគ្នាដែរ ក្នុង​ការ​ប្រកួត​នេះ។​ 

Espanyol នឹង​ត្រូវ​តែប្រឹងប្រែងយ៉ាង​​ខ្លាំង ​ប្រសិន​បើ​ពួកគេចង់ឈ្នះក្នុងការប្រកួតនេះ ខណៈ​ដែល​ពួក​គេ​បរាជ័យ​ក្នុង​​ការ​ប្រកួត​ទាំង​៥លើក​ចុង​ក្រោយ​របស់​ពួក​គេ ​ក្នុង​គ្រប់​ការ​ប្រកួត​ទាំង​អស់។

Madrid នឹងរំពឹងរកការឈ្នះ​ជាលើកទី​បី ​​ក្នុងលីក​របស់​ពួក​គេ ប៉ុន្តែ​ត្រូវរំលឹកពីការដែលពួកគេធ្លាប់​ចាញ់​ក្នុងនៅ​កីឡដ្ឋាន RCDE កាល​ពី​រដូវ​កាល​មុន។

ក្រុមភ្ញៀវទទួលបានពានដំបូងរបស់ពួកគេរួចរាល់ទៅហើយ សម្រាប់រដូវកាលនេះ ដែលពួកគេបានឈ្នះពានរង្វាន់ UEFA Super Cup កាលពីដើមរដូវកាល ដោយឈ្នះការប្រកួតជាមួយនឹងក្រុម Eintracht Frankfurt។​ Madrid ចាញ់​តែ​១ប្រកួត​គត់ ​ក្នុង​ការ​ប្រកួត១០លើក​ចុង​ក្រោយ​របស់​ពួក​គេ ​ក្នុង​គ្រប់​ការ​ប្រកួត​ទាំង​អស់ ដោយ​ឈ្នះ៦ប្រកួត និង​ស្មើ៣ប្រកួត។ 

សម្រាប់ការព្យាករណ៍
Espanyol នឹង​មិនមានសង្ឃឹម​ក្នុង​ការទទួលបានជ័យ​ជម្នះ​ជា​លើក​ដំបូង ​ក្នុង​រដូវ​កាល​នេះទេ។​ ក្រុម​ភ្ញៀវ​​សង្ឃឹម​ថា ​នឹងអាច​បញ្ចប់​ការ​ប្រកួត​នេះ ​ដើម្បីទទួលបាន៩​ពិន្ទុ​ ដែល​នឹងរក្សា​តំណែង​របស់​ពួកគេ​នៅលើ​កំពូល​តារាង។ Madrid មានទំរង់​ការពារ​កាន់​តែ​ល្អ ខណៈ​ដែល​ពួក​គេ​បាន​របូត​គ្រាប់​បាល់​តែ១គ្រាប់នោះទេ​ ក្នុង​ការ​ប្រកួត​ក្រៅ​ដី​ចំនួន​៧លើក​ចុងក្រោយ​របស់​ពួក​គេ។​ ដូច្នេះយើងព្យាករណ៍ថា Madrid នឹងឈ្នះការប្រកួតនេះ៕
 

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង