ព្យាករណ៍គូ​ Chelsea vs Leicester City ម៉ោង២១ថ្ងៃទី២៧សីហា

Leicester City នឹងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងឡុងដ៍ ដើម្បីប្រកួតជាមួយនិង Chelsea ក្នុងក្របខ័ណ្ឌ Premier League ដែលក្រុមទាំងពីរកំពុងបន្តស្វែងរកស្ថេរភាព សម្រាប់រដូវកាលរបស់ពួកគេ បន្ទាប់ពីការចាប់ផ្តើមដ៏លំបាក។

Chelsea មិនបានប្រកួតឈ្នះឡើយ ក្នុងការប្រកួត២លើកចុងក្រោយរបស់ពួកគេ ហើយចំណែក Leicester City លេងបាន៤ប្រកួត ហើយការឈ្នះតែ១ប្រកួតគត់ គឺដោយសារការស៊ុតបាល់ពិន័យ១១ម៉ែត្រ ក្នុងការប្រកួតក្នុង League Cup។

នៅក្នុងទម្រង់របស់ពួកគេថ្មីៗនេះ ជំនួបនេះនឹងក្លាយជាការប្រកួតដ៏សំខាន់មួយ ខណៈដែលក្រុមទាំងពីរសម្លឹងរកការវិលត្រលប់មកវិញ បន្ទាប់ពីការខកចិត្តក្នុងការប្រកួតចុងក្រោយរបស់ពួកគេ។

Leicester City មាន​ទម្រង់​វាយ​សម្រុក​​ល្អ ប៉ុន្តែ​នៅ​ទម្រង់ការពារ​ពួក​គេ​មានភាពចន្លោះប្រហោង។ នៅក្នុងការប្រកួតបើកឆាកលីកចំនួន៣ របស់ពួកគេ ពួកគេបានស៊ុតបញ្ចូលទីបាន៥ដង ប៉ុន្តែរបូតគ្រាប់បាល់៨គ្រាប់ នៅក្នុងការប្រកួតនោះ មានន័យថា ពួកគេមានទម្រង់ការពារខ្សោយបំផុត ក្នុងរដូវកាលនេះ។

Chelsea ក៏ធ្វើមិនបានល្អបំផុតដូចគ្នាដែរ។ ពួកគេ​មិនទាន់ប្រកួតឈ្នះទេ ក្នុង​ការ​ប្រកួត​២​លើក​ចុង​ក្រោយ​របស់​ពួក​គេ ដោយ​រកបាន​៥គ្រាប់ ​ក្នុង​ការប្រកួតកន្លងមក ហើយ​ការ​ចាញ់​ក្រុម Leeds United ៣-០ ​មាន​ន័យ​ថា ​ពួក​គេ​ត្រូវ​ធ្វើឱ្យបានល្អ​បន្ថែម​ទៀត​ក្នុងប្រកួតនេះ។​ ជ័យជម្នះតែមួយគត់របស់ពួកគេក្នុងរដូវកាលនេះ ដោយបានយកឈ្នះក្រុម Everton យ៉ាងលំបាកតាមរយៈការស៊ុតបាល់ពិន័យរបស់ Jorginho។​ 

សម្រាប់ការព្យាករណ៍
Leicester City បាន​ស៊ុត​បញ្ចូល​ទី​ក្នុង​ការ​ប្រកួត​លីក​ទាំង​៣ប្រកួតរបស់​ពួក​គេ ប៉ុន្តែ​នៅ​តែ​មិនទាន់ទទួលបានជ័យជម្នះនោះទេ។ រាល់​ការ​ប្រកួត​ទាំង​នោះ មានចំនួនគ្រាប់បាល់ច្រើន​ជាង ២.៥​គ្រាប់។​ Chelsea ក៏មិនទាន់​ឈ្នះ​ផងដែរក្នុង​ការ​ប្រកួត​លីក​២លើក​ចុង​ក្រោយ​ ហើយ​៤​ក្នុង​ចំណោម​ការ​ប្រកួត៥លើក នៃ​ការ​ប្រកួត​ទាំង​អស់​មានគ្រាប់បាល់​លើសពី ២.៥ គ្រាប់។​ ក្រុមទាំងពីរ នឹងត្រូវកំណត់គោលដៅយកឱ្យបានបីពិន្ទុដូចគ្នាក្នុងប្រកួតនេះ ដូច្នេះយើងរំពឹងថា នឹងមានការប្រកួតវាយសម្រុកយ៉ាងខ្លាំងទៅវិញទៅមក ហើយយើងព្យាករណ៍ថានឹងមានគ្រាប់បាល់លើសពី ២.៥ គ្រាប់៕

ព័ត៌មានទាក់ទង

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង