Southampton មានការប្រកួតក្នុងផ្ទះពីរជាប់ៗគ្នាក្នុង Premier League ហើយការប្រកួតទីមួយនឹងត្រូវប៉ះជាមួយ Manchester United នៅថ្ងៃសៅរ៍។ ក្រុមទាំងពីរមិនបានចាប់ផ្តើមរដូវកាលក្នុងលីកដ៏ល្អបំផុតនោះទេ ប៉ុន្តែមុននឹងចូលមកកាន់ការប្រកួតនេះ ពួកគេបានឈ្នះប្រកួតដំបូងដូចគ្នា។
ក្រុមម្ចាស់ផ្ទះនឹងមានទំនុកចិត្តខ្ពស់ ក្នុងការប្រកួតនេះ ដោយការប្រកួតបីលើកចុងក្រោយ ពួកគេមិនទាន់ស្គាល់ការចាញ់នៅឡើយទេ។
ពួកគេទើបតែទទួលជ័យជម្នះ ៣-០ លើក្រុម Cambridge United ហើយនោះជាជ័យជម្នះ បន្ទាប់ពីលទ្ធផលស្មើជាមួយ Leeds United និងឈ្នះលើ Leicester City។
ចំណែកឯ Manchester United ទើបតែទទួលបានជ័យជម្នះជាលើកដំបូងរបស់ពួកគេ ក្នុងរដូវកាលនេះលើក្រុម Liverpool ដែលជាលទ្ធផលល្អមួយបន្ទាប់ពីប្រកួតចាញ់ ៤-០ លើក្រុម Brentford កាលប្រកួតមុន។
ពួកគេចង់បន្តការឈ្នះថែមទៀតក្នុងការប្រកួតនេះ ដោយបន្តវិវឌ្ឍន៍ក្រុមឱ្យប្រសើរឡើង ប៉ន្តែជាការពិតមួយដែលជំនួបគ្នា៤លើក ក្នុងចំណោម៦លើកចុងក្រោយរបស់ពួកគេ ជាមួយ Southampton ត្រូវបានបញ្ចប់ដោយលទ្ធផលស្មើគ្នា។
ដោយគ្មានការចាញ់១៣ប្រកួតទល់នឹង Southampton ក្រុមដែលពេញចិត្តនៅទីនេះគឺ Manchester United។
សម្រាប់ការព្យាករណ៍
ក្រុមទាំងពីរបានស៊ុតបាល់បញ្ចូលទីគ្នាបួនប្រកួត ក្នុងចំណោមការប្រកួតប្រាំលើកចុងក្រោយក្នុងផ្ទះរបស់ Southampton។ Manchester United របូតគ្រាប់បាល់ក្នុង៥ប្រកួត ដែលមានគ្រាប់បាល់ច្រើនជាង ២.៥គ្រាប់ ក្នុងបីប្រកួតចុងក្រោយ។ ៥ប្រកួតចុងក្រោយរបស់ Southampton មានគ្រាប់បាល់បានច្រើនជាង ២.៥គ្រាប់។ ការប្រកួតរបស់ក្រុមទាំងពីរមានចំនួនគ្រាប់បាល់ជាច្រើន ហើយខណៈដែលយើងរំពឹងថា ពួកគេនឹងឈានទៅរកការប្រកួតយ៉ាងស្វិតស្វាញនៅទីនេះ ជំនួបគ្នាដែលមានគ្រាប់បាល់ច្រើនមួយទៀត អាចនឹងមានក្នុងការប្រកួត។ ដូច្នេះយើងព្យាករណ៍ថា ក្រុមទាំងពីរនឹងបញ្ចប់ដោយលទ្ធផលមានគ្រាប់បាល់លើសពី ២.៥ គ្រាប់៕