Newcastle​ ផ្ទេរខ្សែប្រយុទ្ធ Isak​ របស់​ Real Sociedad ក្នុងតម្លៃ៥៩លានផោន​ ជាកំណត់ត្រាដ៏ធំមួយបស់ក្លឹប

Newcastle កំពុងតែស្ថិតក្នុងការចុះហត្ថលេខាកីឡាករ Alexander Isak ពីក្លឹប Real Sociedad ដែលកំណត់ត្រារបស់ក្លឹប បន្ទាប់ពីមានការផ្តល់ជូនតម្លៃ៥៩លានផោនដែលត្រូវបានយល់ព្រម ។

តាមរយៈសារព័ត៌មាន​ GOAL បានបញ្ជាក់ថា ក្លឹបនៅ​ Premier League បានផ្តល់ជូនតម្លៃ៥៩លានផោន (៦៩ លានដុល្លារ) សម្រាប់ខ្សែប្រយុទ្ធរូបនេះ។ កិច្ចព្រមព្រៀង​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ផ្លូវ​ការ​ នៅ​ពេល​ដែល​សេចក្តី​សម្រេច​ចុង​ក្រោយ​ត្រូវ​បាន​ពិភាក្សា​គ្នា​រវាង​ភាគី​ទាំង​ពីរ ប៉ុន្តែ​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ត្រូវ​បាន​គេ​រាយការណ៍​ថា ​បាន​យល់​ព្រម​រួច​ទៅហើយ។

Real Sociedad បានកំពុងថ្លឹងថ្លែងថា តើត្រូវដាក់តម្លៃដ៏ធំលើការចាកចេញរបស់ Isak ហើយទីបំផុតពួកគេបានផ្តល់ភ្លើងខៀវ ពួកគេនឹងទទួលបាន១០ភាគរយនៃតម្លៃផ្ទេរនាពេលអនាគត។

កីឡាករ​ Isak អាចនឹងមានវត្តមានសម្រាប់ការធ្វើដំណើររបស់ Newcastle ទៅកាន់ Molineux ដើម្បីជួបជាមួយនឹងក្រុម Wolves នៅថ្ងៃអាទិត្យ។ បើមិនដូច្នោះទេ គាត់អាចទំនងជានឹងបង្ហាញខ្លួនជាលើកដំបូងនៅថ្ងៃពុធសប្តាហ៍ក្រោយ នៅពេលដែល Newcastle ប៉ះ Liverpool នៅកីឡដ្ឋាន Anfield៕

ប្រភព៖ Goal

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង