Lewandowski ស៊ុតបញ្ចូលទីគ្រាប់បាល់ដំបូងរបស់ Barca ក្នុងថ្ងៃកំណើតរបស់គាត់

កីឡាករ​ Robert Lewandowski បានស៊ុតបញ្ចូលទីគ្រាប់បាល់ដំបូង សម្រាប់ប្រកួតប្រជែងរបស់គាត់នៅ Barcelona ក្នុងថ្ងៃខួបកំណើត៣៤ឆ្នាំ​របស់គាត់ ខណៈដែល​ Barcelona បានឈ្នះ Real Sociedad នេះជាកំណត់ត្រាជ័យជម្នះ La Liga ជាលើកដំបូងរបស់ពួកគេសម្រាប់រដូវកាលនេះ។

អតីតខ្សែប្រយុទ្ធរបស់ក្រុម Bayern Munich រកបានគ្រាប់បាល់ដំបូងរបស់គាត់បន្ទាប់ពីចាប់ផ្តើមការប្រកួតបានត្រឹមតែរយៈពេល ៤៧វិនាទី ​ដោយការបញ្ជូនបាល់ទាបរបស់កីឡាករ​ Alejandro Balde។

កីឡាករ​ Alexander Isak របស់​ Real Sociedad បានតាមស្មើវិញ ៦នាទី ក្រោយពីការស៊ុតបញ្ចូលទីរបស់ Lewandowski។​ ការស៊ុតបាល់ទាបរបស់ Ousmane Dembele បានធ្វើឱ្យមានការនាំមុខ ២-១, Lewandowski បន្តស៊ុតគ្រាប់បាល់ទី៣​ និង Ansu Fati បន្ថែមគ្រាប់បាល់ទី៤​។

Lewandowski បានប្តូរមកកាន់ Barca នៅរដូវក្តៅក្នុងកិច្ចព្រមព្រៀងតម្លៃ ៤២ លានផោនពី Bayern អំឡុងពេលដែលគាត់នៅសល់តែមួយឆ្នាំប៉ុណ្ណោះក្នុងកិច្ចសន្យារបស់គាត់ ខណៈដែលកីឡាករថ្មីផ្សេងទៀតរបស់ពួកគេគឺ Raphinha អតីតខ្សែប្រយុទ្ធ Leeds United របស់ប្រេស៊ីលបានប្តូរចូលលេងក្នុងតង់ទីពីរ៕

ព័ត៌មានទាក់ទង

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង