ព្យាករណ៍គូ​ Man Utd vs Liverpool ម៉ោង២រំលងអាធ្រាត្រថ្ងៃទី២៣សីហា

ទាំង Manchester United និង Liverpool បានចាប់ផ្តើមរដូវកាលថ្មីនេះ យ៉ាងលំបាក។​ ប៉ុន្តែស្ថានភាពរបស់ United កាន់តែអាក្រក់ទៅៗ​ ពួកគេកំពុងតែកំណត់គោលដៅឈ្នះដំបូងរបស់ពួកគេ ក្នុងរដូវកាលនេះ ខណ:ពេលដែលពួកគេត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវ Liverpool ។

United គឺជាក្រុមដែលកំពុងឈរនៅបាតតារាងក្នុងលីគ ហើយត្រូវប្រកួតជាមួយនឹងក្រុម Liverpool ដែលជាក្រុមបានត្រឹមបញ្ចប់លទ្ធផលស្មើ ដោយការតាមពីក្រោយគូប្រជែងទាំងពីរប្រកួតក្នុងលីគកន្លងមក។

ក្រុមទាំងពីរកំពុងតែសម្លឹងស្វែងរកការឈ្នះដំបូងក្នុងរដូវកាលនេះ ប៉ុន្តែ United ស្ថិតនៅក្រោមសម្ពាធជាង បន្ទាប់ពីការចាញ់ ៤-០ ក្រោមស្នាដៃក្រុម Brentford ក្នុងការប្រកួតចុងក្រោយរបស់ពួកគេ។

Liverpool បានស្មើ២ប្រកួត​ ដោយប្រកួតទី១​ស្មើ​ជាមួយ Fulham ដែល​ជាក្រុមទើប​ឡើង​មកកាន់លីគកំពូលថ្មីៗ​ ហើយ​ក៏​ដូច​គ្នា​ក្នុង​ការ​បញ្ចប់លទ្ធផលស្មើ ១-១ ជាមួយ Crystal Palace ក្នុង​ការ​ប្រកួត​ទី​ពីរ។

ចំណែក Manchester United មិនមានកំរឹតប្រកួតដែលពួកគេចង់បាននោះទេ ហើយបញ្ហានៅក្រៅទីលានប្រកួតហាក់ដូចជាកំពុងតានតឹងក្នុងការបំពេញការងាររបស់ក្រុម។​ កីឡាករកំពូលៗរបស់ពួកគេលេងមិនសូវល្អទេ ហើយនេះមិនមែនជាអ្វីដែលពួកគេត្រូវការនោះទេ ពេលដែលត្រូវប្រកួតជាមួយនិង Liverpool។

សម្រាប់ការព្យាករណ៍​
Manchester United មាន​ទំរង់មិនល្អ​ក្នុង​ការ​ប្រកួត​បើក​ឆាក​២ប្រកួត​ ក្នុង​រដូវ​កាលនេះ​ ដោយ​ប្រកួតចាញ់ Brighton និង Brentford។​ ការ​ប្រកួតប្រជែង​កាន់​តែមានភាព​តានតឹង​នៅ​ពេល​នេះ ខណៈ​ដែល​ពួក​គេ​ត្រូវ​ជួបជាមួយនិង Liverpool ដែល​មិន​ទាន់​ឈ្នះ​នោះទេ​ ប៉ុន្តែ​ពួកគេមិនទាន់ស្គាល់​ការ​ចាញ់ផងដែរ។ Liverpool បាន​បង្ហាញ​ពីស្មារតី​ប្រយុទ្ធ​​ល្អ​ជាង United ហើយ​នឹង​ក្លាយ​ជា​ក្រុម​ ដែលគួរជាទី​ពេញ​ចិត្តក្នុងការប្រកួតនេះ។ ដូច្នេះយើងព្យាករណ៍ថា​ ក្រុមភ្ញៀវនឹងទទួលបានជ័យជម្នះក្នុងការប្រកួតនេះ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង