ព្យាករណ៍គូ​ Leeds vs Chelsea ម៉ោង២០ថ្ងៃទី២១សីហា

ការប្រកួតបន្ទាប់របស់​ Leeds United គឺពួកគេនឹងត្រូវធ្វើជាម្ចាស់ផ្ទះ ដើម្បីប្រកួតជាមួយនិង​ Chelsea ក្នុងក្របខណ្ឌ Premier League។​ Leeds United កាលពីប្រកួតមុនពួកគេបានត្រឹមតែបញ្ចប់លទ្ធផលស្មើ ២-២ ជាមួយនិង Southampton ហើយវាពិតជាគួរឱ្យសោកស្តាយខ្លាំងណាស់ដែលបណ្តោយឱ្យ Southampton វាយបកតាមស្មើវិញបន្ទាប់ពីការនាំមុខ ២-០​ ។

ក្នុងការប្រកួត៥លើកចុងក្រោយរបស់ពួកគេ ពួកគេតែងតែរបូតគ្រាប់បាល់ជានិច្ច​ ប៉ុន្តែក្នុងការប្រកួត៣លើកចុងក្រោយ ពួកគេបានស៊ុតបញ្ចូលទី២គ្រាប់ ឬច្រើនជាងនេះ។

Chelsea ក៏​ទើបតែទទួលបាន​លទ្ធផល​ស្មើ ២-២ ជាមួយនិង​Tottenham Hotspur​។​ ការ​ប្រកួត​របស់​ពួក​គេ​ គឺ​ជា​ការ​ប្រកួត​ដ៏​ក្ដៅ​គគុក​ ដែល​បាន​បញ្ចប់​ដោយ​អ្នក​ចាត់​ការ​ទាំង​ពីរ​រូប ​រវាងក្រុមទាំងពីរទទួល​បាន​កាត​ក្រហមដូចគ្នា ហើយ​វា​មាន​ន័យ​ថាលោក​ Thomas Tuchel នឹង​មិន​ស្ថិត​នៅ​លើទីលានការប្រកួតនេះឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ ពួកគេមិនស្គាល់ការប្រកួតចាញ់ទាល់តែសោះ ក្នុងការប្រកួត៣លើកចុងក្រោយ ប៉ុន្តែជាមួយនឹងការប្រកួតដែលមិនរបូតគ្រាប់បាល់មាន១ប្រកួត ក្នុងចំណោម៥ប្រកួត ខណៈដែល៣ប្រកួត ក្នុងចំណោម៥ប្រកួតចុងក្រោយរបស់ពួកគេ មានគ្រាប់បាល់សរុបច្រើនជាង ២.៥គ្រាប់។

សម្រាប់ការព្យាករណ៍
Chelsea ទើបតែបាន​ប្រកួត​ជាមួយនិង Tottenham Hotspur ដោយពួក​គេបានបាត់បង់៣ពិន្ទុ​ ខណៈ​ដែល​ត្រូវ​បាន​តាមស្មើនៅ​នាទី​ចុង​ក្រោយ ហើយ​កីឡាករ​ ​N'golo Kante ត្រូវបានប្តូរចេញ​ដោយ​មាន​របួស​សរសៃ​ពួរ។ រហូតមកដល់ពេលនេះ ក្រុមតោខៀវមិនទាន់អាចទទួលបានលទ្ធផលដែលពួកគេចង់បាននៅឡើយទេ ហើយក៏ដូចគ្នាចំពោះ Leeds United ផងដែរ ដែលទាំងនេះ គឺអាស្រ័យលើទម្រង់ការពាររបស់ពួកគេ។ រាល់ការ​ប្រកួត​របស់​ក្រុមទាំងពីរ​មានការ​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើន ហើយ​យើង​គិតថាវាក៏នឹងកើតឡើង​ក្នុងការប្រកួតនេះផង​ដែរ ដូច្នេះយើងព្យាករណ៍ថា នឹងមាន​​គ្រាប់​បាល់​លើស​ពី​ ២.៥​គ្រាប់ នៅពេលបញ្ចប់ការប្រកួត៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង