ព្យាករណ៍​គូ​ Bournemouth vs Arsenal ម៉ោង២៣និង៣០នាទី ថ្ងៃទី២០សីហា

ការវិលត្រឡប់មកកាន់​ Premier League វិញរបស់ Bournemouth គឺមិនងាយស្រួលនោះទេ បន្ទាប់​ពី​រង​បរាជ័យ​យ៉ាង​អាម៉ាស់​ដោយលទ្ធផល ៤-០ ពីក្រុមម្ចាស់​ជើងឯក Manchester City។​ ជាមួយនឹងការប្រកួតដ៏ស្វិតស្វាញ នៅក្នុងការប្រកួតបើកឆាកត្រូវបានបញ្ចប់​ ពួក​គេ​នឹង​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​ដើម្បីទទួលក្រុមភ្ញៀវ Arsenal​។ 

Bournemouth ដែលមានប្រវត្តិ​ឈ្នះ​តែ​១លើក​គត់ ​លើ​ក្រុម Arsenal ក្នុង​ឆ្នាំ២០១៨ នឹងរំពឹងថា អាចបង្កើតភាពភ្ញាក់ផ្អើល​មួយ​​ក្នុង​រដូវ​កាល​នេះ។

Arsenal បានឈ្នះការប្រកួត៨ដង ក្នុងប្រវត្តិជួបគ្នា១១​​លើក រវាងភាគីទាំងពីរ។​ ក្រុមកាំភ្លើងធំបានចូលមកក្នុងការប្រកួតនេះ ដោយមាន៦ពិន្ទុនៅក្នុងដៃ បន្ទាប់ពីឈ្នះពីរប្រកួតជាប់គ្នា។​ ក្រុម​ភ្ញៀវ​ឈរ​នៅលេខ​២​ ក្នុង​តារាង​លីគ ខណៈ Bournemouth មាន​៣​ពិន្ទុ​ឈរ​លេខ​១១។

Bournemouth ប្រកួតឈ្នះលើក្រុម Aston Villa ក្នុងការប្រកួតបើកឆាក Premier League គឺជាជ័យជម្នះតែមួយគត់របស់ពួកគេ ក្នុងការប្រកួត៥លើកចុងក្រោយរបស់ពួកគេ។​ ពួក​គេ​បាន​ចាញ់​ការ​ប្រកួត​បួន​លើក​ផ្សេង​ទៀត ដោយ​បាន​បណ្តោយ​ឱ្យរបូតគ្រាប់បាល់​២ ​ឬ​ច្រើន​ជាង​នេះ ​ក្នុង​ការ​ប្រកួត​បី​លើក។

Arsenal កំពុងតែមានភាពរីករាយដោយបានចាប់ផ្តើមជាមួយលទ្ធផលដ៏ល្អមួយ នៃការប្រកួតមុន បើករដូវកាលថ្មីដ៏អស្ចារ្យរបស់ពួកគេ និងការវិនិយោគលើកីឡាករដែលមានគុណភាព។​ ពួក​គេ​បាន​បង្ហាញ​ពី​ភាពខ្វះខាត ក្នុងតំបន់ការពារមួយ​ចំនួន ពេលប្រកួត​ទល់​នឹង Leicester City ក្នុង​ការ​ទទួល​ជ័យ​ជម្នះ ៤-២ ​ប៉ុន្តែ​ពួក​គេ​មាន​ស្មារតី​ល្អ ហើយ​បាន​បញ្ចប់​ដោយ​បានទទួល​បី​ពិន្ទុ។

សម្រាប់ការព្យាករណ៍
Arsenal មាន​កំរិតខ្ពស់នៅទី​នេះ ដោយ​​បានពីការបង្ហាញពី​ការ​ចាប់​ផ្តើម​ដ៏​ខ្លាំង​របស់​ពួក​គេ ​ក្នុង​រដូវ​កាលនេះ ព្រម​ទាំង​កីឡាករ​ចំណូល​ថ្មី​ ដែល​មានទំរង់​យ៉ាង​ល្អ​ក្នុង​ក្រុម។​ ក្រុមកាំភ្លើងធំតែងស៊ុតបញ្ចូលទី២គ្រាប់​ ឬច្រើនជាងនេះ​ ក្នុងការប្រកួត៨លើកចុងក្រោយរបស់ពួកគេ ហើយយើងរំពឹងថា នឹងមានទម្រង់លេងដ៏ល្អពីពួកគេក្នុងការប្រកួតនេះ ដូច្នេះ Arsenal ដែលនឹងធ្វើការនាំមុខនៅតង់ទីមួយ និងទីពីរ​ ដើម្បីទទួលបានជ័យជម្នះ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង