បន្ទាប់ពីការប្រកួតក្នុងក្របខណ្ឌ Premier League ដ៏ក្តៅគគុកជាមួយនឹង Chelsea រូចមក Tottenham រំពឹងថា នឹងមានភាពស្ងប់បន្តិច នៅពេលដែលពួកគេត្រូវធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតទល់នឹង Wolverhampton Wanderers សម្រាប់ការប្រកួតបន្ទាប់របស់ពួកគេ។
Tottenham នឹងសម្លឹងមើលការពង្រឹងតំបន់ការពារឱ្យមានលទ្ធផលប្រសើរជាងមុន បន្ទាប់ពីបញ្ចប់ដោយលទ្ធផលស្មើ ២-២ ជាមួយនឹង Chelsea ដែលមានន័យថា ពួកគេតែងតែរបូតគ្រាប់បាល់ក្នុងការប្រកួត ៦លើកចុងក្រោយរបស់ពួកគេ។
ទោះបីជាយ៉ាងណាក៏ដោយ វានឹងគួរឱ្យចាប់អារម្មណ៍ក្នុងការមើលថា តើ Spurs នឹងប្រកួតបែបណាដោយគ្មានអ្នកចាត់ការរបស់ពួកគេ នៅលើទីលាន។ លោក Antonio Conte ត្រូវបានពិន័យកាតក្រហម បន្ទាប់ពីមានភាពច្របូកច្របល់ដែលបានកើតឡើងក្នុងការប្រកួតរបស់ក្រុមគាត់ជាមួយ Chelsea។
ម៉្យាងវិញទៀត Wolves នៅតែបន្តស្វែងរកការឈ្នះដំបូងសម្រាប់រដូវកាលថ្មីរបស់ពួកគេ។ កាលពីរដូវកាលមុន ពួកគេបានទទួលជ័យជម្នះ ២-០ នៅក្រៅដីលើក្រុម Spurs ប៉ុន្តែពួកគេនឹងត្រូវធ្វើការជាច្រើន ក្នុងការខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីទទួលបានជ័យជម្នះលើកនេះ។
លទ្ធផលស្មើ 0-0 ជាមួយក្រុម Fulham កាលពីប្រកួតចុងក្រោយនេះ មានន័យថា ពួកគេមិនបានប្រកួតឈ្នះក្នុងលីកចំនួន៩ការប្រកួត ទោះបីជាពួកគេមិនបានស៊ុតបញ្ចូលទីតែ១ប្រកួតប៉ុណ្ណោះ ក្នុងចំណោមការប្រកួតលីកចំនួន៦ ចុងក្រោយក៏ដោយ។
សម្រាប់ការព្យាករណ៍
Tottenham ទើបតែបានប្រកួតដែលមានភាពក្តៅគគុកជាមួយនឹង Chelsea ក្នុងការប្រកួតនៅទីក្រុងឡុងដ៍ ហើយការប្រកួតនេះត្រូវបានចាត់ទុកជាការប្រកួតប្រជែងដ៏ខ្លាំងមួយផងដែរ។ សម្រាប់ការប្រកួតនេះ វាមិនងាយស្រួលនោះទេសម្រាប់ភាគីទាំងសងខាង ក្រុមនិមួយៗបានឈ្នះ២ប្រកួតម្នាក់ ក្នុងការជួបគ្នា៦លើកចុងក្រោយ។ ក្រឡេកចូលទៅក្នុងការប្រកួតនេះវិញ ភាគីទាំងសងខាងមានបញ្ហាក្នុងការជួសជុលតំបន់ការពារ ហើយការស៊ុតបាល់បញ្ចូលទីរបស់ក្រុមទាំងពីរគឺមានស្ថានភាពធម្មតា។ យើងព្យាករណ៍ថា ក្រុមទាំងពីរនឹងមានការស៊ុតបញ្ចូលទីគ្នា ហើយលទ្ធផលស្មើគ្នាទំនងជាកើតឡើង ក្នុងការប្រកួតនេះផងដែរ៕