បញ្ហារបួសរបស់​កីឡាករនៅ​ Liverpool ​ធ្វើឱ្យលោក​ Klopp​ មានការព្រួយបារម្ភជាខ្លាំង

ទើបតែពីរប្រកួតក្នុងរដូវកាលថ្មី Premier League ធ្វើឱ្យលោក ​Jurgen Klopp មានការព្រួយបារម្ភ ជាច្រើនរួចទៅហើយ។

មិនមែនជាបញ្ហាអ្វីនោះទេរបស់ Liverpool ដោយលទ្ធផលស្មើជាមួយ​នឹង Fulham និង Crystal Palace ជាលើកដំបូង ដែលពួកគេបានបរាជ័យក្នុងការឈ្នះការប្រកួតបើកឆាកលីកចំនួនពីរលើកបែបនេះ ចាប់តាំងពីរដូវកាល២០១២-១៣​ តែអ្វីដែលត្រូវខ្វាយខ្វល់នោះ គឺបញ្ហារបួសដែលធ្វើឱ្យគ្រូបង្វឹកក្រុមហង្សក្រហម មានការព្រួយបារម្ភ។

Joel Matip និង Roberto Firmino គឺជាកីឡាករចុងក្រោយគេ ដែលត្រូវបានដកចេញពីក្រុម ដោយពួកគេទាំងពីរបានអវត្តមាន ក្នុងការប្រកួតជាមួយនឹង Palace កាលពីថ្ងៃចន្ទ ដោយចូលរួមជាមួយកីឡាករផ្សេងទៀង​ Thiago Alcantara, Diogo Jota, Alex Oxlade-Chamberlain និង Curtis Jones ដើម្បីព្យាបាល។

ជាមួយនឹងកីឡាករ Darwin Nunez បានបន្ថែមបញ្ហាឱ្យទៅលោក Klopp ដោយត្រូវបានទទួលកាតក្រហម ដែលធ្វើឱ្យមានការព្យួរបីប្រកួតទៀតនោះ ក្រុមហង្សក្រហមមើលទៅហាក់ដូចជាបាត់បង់កីឡាករច្រើនណាស់៕

ព័ត៌មានទាក់ទង

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid ឆាប់ៗ នេះ​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid...​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង