Barcelona ចាប់អារម្មណ៍ការ​ផ្ទេរ​លើកីឡាករ​ឆ្នើម Bernardo Silva របស់ Man City

ក្លឹបម្ចាស់ជើងឯក Premier League បានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេមានបំណងចង់ឱ្យកីឡាករឆ្នើមសញ្ជាតិព័រទុយហ្កាល់ ស្នាក់នៅបន្ត Etihad ទោះបីជាមានការចាប់អារម្មណ៍ពីអេស្ប៉ាញក៏ដោយ។

Kevin De Bruyne បាននិយាយថា គាត់រំពឹងថា Bernardo Silva នឹងបន្តនៅជាមួយ Manchester City បើទោះបីជាកីឡាកររូបនេះ មានការចាប់អារម្មណ៍ពី Barcelona​ ក៏ដោយ។ ទោះបីជា​ Camp Nou មានបញ្ហាហិរញ្ញវត្ថុនៅក៏ដោយ​ ក៏ក្លឹបយក្សរបស់អេស្ប៉ាញបានបង្ហាញថា ពួកគេចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិព័រទុយហ្កាល់ នៅរដូវក្តៅនេះ។

លោក​ Pep Guardiola មានប្រសាសន៍ថា គាត់ចង់ឱ្យ Bernardo បន្តនៅបើទោះបីជាគាត់និយាយថា គាត់មិនអាចផ្តល់ការធានាណាមួយយ៉ាងច្បាស់លាស់អំពីអនាគតរបស់កីឡាកររូបនេះ ជាមួយនឹងរយៈពេលលើសពីពីរសប្តាហ៍ នៃទីផ្សារដោះដូរកីឡាករ។

Bernardo ជាកីឡាករបម្រុងក្នុងជ័យជម្នះ ៤-០​ ទល់នឹង Bournemouth ហើយបានទះដៃគ្រប់ជ្រុង នៃកីឡដ្ឋាន មុនពេលដែលគាត់ជាកីឡាករចុងក្រោយ ដែលចាកចេញពីទីលាន៕

ព័ត៌មានទាក់ទង

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង