ព្យាករណ៍គូ​ Bayern Munich vs Wolfsburg ថ្ងៃទី១៤សីហា

ការប្រកួតក្នុងលីគ Bundesliga របស់អាល្លឺម៉ង់ ដែលជាជំនួបរវាង​ Bayern Munich និង Wolfsburg ក្នុងកីឡដ្ឋាន Allianz Arena។

ក្រុមការពារតំណែងជើងឯក បានចាប់ផ្តើមរដូវកាលរបស់ពួកគេជាមួយនឹងជ័យជម្នះ ៦-១ ក្រៅដីដ៏ល្អឥតខ្ចោះលើក្រុម Eintracht Frankfurt ខណៈដែលក្រុមភ្ញៀវវិញ បានត្រឹមតែប្រកួតស្មើ ២-២ ក្នុងផ្ទះជាមួយក្រុម Werder Bremen។

Bayern Munich កំពុងតែស្វែងរកការឈ្នះពានក្នុងលីគជាលើកទី១១ជាប់ៗគ្នា ហើយមានបំណងទទួលជ័យជម្នះការប្រកួតក្នុងផ្ទះជាលើកដំបូងរបស់ពួកគេ ក្នុងរដូវកាលនេះផងដែរ។ 

Bayern បានប្រកួតចាញ់តែ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ១១ប្រកួតចុងក្រោយរបស់ពួកគេ សរុបក្នុងគ្រប់ការប្រកួតទាំងអស់ ដោយឈ្នះ៦លើក និងស្មើ៣លើក។​ ពួកគេប្រកួតចាញ់តែម្តងគត់ ក្នុងការប្រកួតក្នុងផ្ទះ១៧លើកចុងក្រោយរបស់ពួកគេ។

Wolfsburg មានការខកចិត្ត​ជាខ្លាំងដែល​​មិន​អាចទទួលជ័យជម្នះក្នុង​ការ​ប្រកួត​បើក​ឆាក​ក្នុង​ផ្ទះ​របស់​ពួកគេ ជាពិសេស​បន្ទាប់​ពី​ពួកគេ​បាន​នាំមុខ​ក្នុង​ការ​ប្រកួត។​ 

ពួក​គេ​បាន​ប្រកួតចាញ់​តែ​១​ប្រកួតគត់​ក្នុង​ចំណោម​ការ​ប្រកួត ១១លើក​ចុង​ក្រោយ​របស់​ពួក​គេ​នៅ​ទូទាំង​ការ​ប្រកួត​ទាំង​អស់​ដោយ​ឈ្នះ៦លើក និង​ស្មើ៤លើក។​ 

Wolfsburg មាន​ទម្រង់​លេង​ល្អ​ក្រៅ​ផ្ទះ ហើយ​បានប្រកួតឈ្នះ​៤លើក​ពី​ការ​ប្រកួត​៥​លើក​ចុង​ក្រោយ​របស់​ពួក​គេ។ ពួក​គេ​មានការ​ជឿ​ជាក់​ពី​ការ​ជួប​គ្នា​លើកចុង​ក្រោយ​របស់​ពួក​គេ​ជាមួយនិង Bayern​ ដែលបញ្ចប់ដោយលទ្ធផល ២-២ ។

សម្រាប់ការព្យាករណ៍ 
Bayern នឹង​នាំ​មក​នូវ​ទំនុក​ចិត្ត​ និងភាពជឿជាក់​ក្នុង​ការ​ប្រកួត​នេះ​បន្ទាប់​ពី​ការ​យកឈ្នះ Frankfurt ខណៈWolfsburg មាន​រដូវ​កាល​មិន​ល្អ​រហូត​មក​ដល់​ពេល​នេះ។​ ក្រុមម្ចាស់ផ្ទះនឹងមានវត្តមានអតីតតារាឆ្នើមរបស់ Liverpool កីឡាករ Sadio Mane ទៅកាន់អ្នកគាំទ្ររបស់ពួកគេក្នុងការប្រកួតក្នុងផ្ទះជាលើកទីមួយរបស់ពួកគេ ហើយគាត់នឹងសង្ឃឹមថា នឹងអាចរកគ្រាប់បាល់បាននៅលើទឹកដីខ្លួនឯង បន្ទាប់ពីការស៊ុតបញ្ចូលទីក្នុងការប្រកួតដំបូងនៅ Bundesliga របស់គាត់។ ដូច្នេះយើងព្យាករណ៍ថា Bayern​ នឹងស៊ុតបញ្ចូលទីនាំមុខក្នុងតង់ទី១ និងបន្តទទួលជ័យជម្នះក្នុងការប្រកួតនេះ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង