ព្យាករណ៍គូ​ Chelsea v Tottenham ថ្ងៃទី១៤សីហា

ការ​ប្រកួត​ដ៏​ធំ​នៅ​ទីក្រុង​ឡុងដ៍​ កំពុងតែ​ត្រូវបានរៀបចំឡើង​ ក្នុង​ការ​ប្រកួត​ជុំទី​ពីរ​នៃ​ក្រប​ខ័ណ្ឌ English Premier League ដែលវាជាការប្រកួតរវាង Chelsea និង Tottenham នៅ​ក្នុងកីឡដ្ឋាន Stamford Bridge។

ក្រុមទាំងពីរទទួលបានជ័យជម្នះដូចគ្នា ក្នុងការប្រកួតដំបូង នៃរដូវកាលថ្មី ដែល​ Chelsea បានទទួលជ័យជម្នះ ១-០ ក្រៅដីទល់នឹង Everton​ ហើយ Spurs ធ្វើបានយ៉ាងល្អក្នុងការយកឈ្នះ ៤-១ ក្នុងផ្ទះលើ​ Southampton។

Chelsea បាននាំយកកីឡាករបន្ថែមដល់ក្រុមរបស់ពួកគេកាលពីរដូវក្តៅ​ ជាមួយនឹងការមកដល់របស់កីឡាករ​ Raheem Sterling សម្រាប់តំបន់ប្រយុទ្ធ និង កីឡាករ​ Kalidou Koulibaly របស់ Napoli សម្រាប់តំបន់ការពារ ដែលកីឡាករទាំងពីរបានបង្ហាញខ្លួន ក្នុងការប្រកួតទល់និង Everton។

គ្រូបង្វឹករបស់ Spurs​ លោក Antonio Conte មានកម្រិតមួយដ៏ល្អសម្រាប់ជម្រើសចាប់ផ្តើម១១នាក់ ដំបូងរបស់គាត់​ ជាមួយនឹងការមកដល់កាលខែមករារបស់កីឡាករ​ Dejan Kulusevski ដែលបានបង្ហាញលទ្ធផលជាទីគាប់ចិត្តភ្លាមៗ។

ក្រុមទាំងពីរស្ថិតក្នុងទម្រង់ នៃការស៊ុតបាល់បញ្ចូលទីប្រហាក់ប្រហែលគ្នា កាលពីរដូវកាលមុន​ ជាមួយនឹង Chelsea ស៊ុតបញ្ចូលទីបាន៦ដង ក្នុងចំណោម៧ប្រកួតចុងក្រោយរបស់ពួកគេ ហើយ Spurs ស៊ុតបញ្ចូលទីបាន៩ដង ក្នុងចំណោម១០ប្រកួតចុងក្រោយរបស់ពួកគេ។

សម្រាប់ការព្យាករណ៍ 
យើងនឹងទស្សន៍ទាយថា ក្រុមទាំងពីរនឹងស្វែងរកការបំប៉ោងសំណាញ់ទី សម្រាប់ការប្រកួតនេះ។​ អ្វីដែលទំនងជាកើតឡើងក្នុងការប្រកួតនេះ គឺលទ្ធផលស្មើគ្នា​ ដោយក្រុមទាំងពីរមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីរកគ្រាប់បាល់យ៉ាងហោចណាស់ក៏១គ្រាប់ដែរ។ នេះ​ជា​ការប្រកួត​ដ៏សំខាន់មួយ ក្នុងការដណ្តើមយក​៦ពិន្ទុ រវាង​ភាគី​ទាំង​ពីរ​ដែល​រំពឹង​ថា​ នឹង​ឡើង​ទៅឈរនៅក្រុមកំពូល​ទាំង​បួន ហើយ​ក្រុម​ណា​ក៏​មាន​មហិច្ឆតា​ដណ្តើម​តំណែង​នេះដែរ។ លទ្ធផល ១-១​ ទំនងជានឹងកើតឡើងក្នុងការប្រកួតនេះ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង