ព្យាករណ៍គូ​ Arsenal vs Leicester

Arsenal នឹងធ្វើជាម្ចាស់ផ្ទះ ដើម្បីទទួលស្វាគមន៍ក្រុមភ្ញៀវ​Leicester មកកាន់កីឡដ្ឋាន Emirates។ ក្រុមម្ចាស់ផ្ទះមានការចាប់ផ្តើមដ៏អស្ចារ្យ សម្រាប់រដូវកាលថ្មីនេះ​ ដោយសារតែពួកគេបានយកឈ្នះ Crystal Palace ២-០​ ក្រៅផ្ទះ​។  ខណៈ​ពេលដែល​ក្រុម​ភ្ញៀវ​ បានត្រឹម​តែការខក​ចិត្ត​យ៉ាង​ជូរចត់​ ចំពោះ​ការ​បំបាក់​ការ​នាំ​មុខ ២-០​ រួចទៅហើយ​ តែប្រែជាបញ្ចប់ដោយលទ្ធផល​ស្មើ ២-២ ជាមួយ Brentford។

Arsenal​ កំពុងបន្តស្វែងរកជ័យ​ជម្នះ​ក្នុង​លីក​ជា​លើក​ទី​បួន​ជាប់​គ្នា​លើ​ក្រុម Leicester ដែលលទ្ធផលនេះ​ពួក​គេ​សម្រេច​បាន​ចុង​ក្រោយគឺ​នៅ​ចន្លោះ​ខែ​កុម្ភៈ ឆ្នាំ ១៩៩៩ និងខែ​ធ្នូ ឆ្នាំ ២០០០។

Arsenal ប្រកួតឈ្នះ៨ប្រកួតក្នុងចំណោម៩ប្រកួតចុងក្រោយរបស់ពួកគេ​សរុបនៅគ្រប់ការប្រកួតទាំងអស់ ខណៈដែល Leicester មិនដែលចាញ់ទាល់តែសោះក្នុង៦ប្រកួតចុងក្រោយរបស់ពួកគេ ដោយឈ្នះ៤ប្រកួត និង ស្មើ២ប្រកួត ។

កីឡាករ​ Gabriel Martinelli របស់ Arsenal បានស៊ុតបញ្ចូលទី៤គ្រាប់ក្នុងចំណោមគ្រាប់៥ក្នុងការប្រកួត​Premier League ដែលសុទ្ធតែជាគ្រាប់បាល់ទទួលជ័យជម្នះ ខណៈដែលកីឡាករJamie Vardy របស់ Leicester ស៊ុតបញ្ចូលទីបាន១១គ្រាប់ទល់នឹង Arsenal​។ 

សម្រាប់ការព្យាករណ៍ 
Leicester កំពុងតែ​ប្រឈម​នឹង​បញ្ហាជា​ច្រើន ដែល​ពួក​គេ​មិន​បាន​ចុះ​ហត្ថលេខាយកគីឡាករ​សំខាន់ណាមួយឡេីយ​​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ ហើយ​បាន​បាត់​បង់​ប្រធាន​ក្រុមកីឡាករ​Kasper Schmeichel ដែល​បាន​ចាក​ចេញ​ទៅ​កាន់ប្រទេស​បារាំង​។ Arsenal មានឱកាសដ៏កម្រក្នុងការចាប់ផ្តើមរដូវកាលជាមួយនឹងជ័យជម្នះពីរលើក ហើយយើងជឿថាពួកគេជាក្រុមខ្លាំងជាងក្រុមភ្ញៀវ ដូច្នេះយើងជឿជាក់ថាក្រុមម្ចាស់ផ្ទះនឹងទទួលបានជ័យជម្នះក្នុងការប្រកួតនេះ។ Leicester មាន​ទម្រង់​ការពារ​អន់​ខ្លាំង​ក្រៅដី​ ប៉ុន្តែកីឡាករ​ Jamie Vardy តែងតែ​ស៊ុត​បញ្ចូល​ទី​ពេលដែលប្រកួតទល់​នឹង Arsenal ហេតុ​នេះ​យេីងក៏ព្យាករណ៍ថាក្រុម​ទាំង​ពីរ​នឹងស៊ុតបញ្ចូលទីគ្នាផងដែរ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង