ព្យាករណ៍គូ​ Manchester City vs Bournemouth

បើសិនជាការប្រកួតជុំទី១ មានលទ្ធផលគួរឱ្យភ្ញាក់ផ្អើល​នោះ ច្បាស់ជាមកពីជ័យជម្នះ ២-០ របស់ Bournemouth លើក្រុម Aston Villa។ បច្ចុប្បន្ននេះ ពួកគេនឹងមានការប្រកួតក្រៅដីជាមួយនឹង Manchester City ដែលទើបតែប្រកួតឈ្នះ ២-០ លើក្រុម West Ham United។

Manchester City ចាញ់​តែ​១​ប្រកួតគត់​ក្នុង​៥​ការប្រកួត​ចុង​ក្រោយ ដែល Bournemouth ទើបតែឡើងមក​ពី​ក្រប​ខ័ណ្ឌ Championship ដែលធ្លាប់បានលេង​ ​Premier League រយៈ​ពេល​ប្រាំ​ឆ្នាំ​​ ក្នុងអំឡុង​ពេល​នោះ​ពួក​គេ​​ប្រកួតចាញ់​ Man City គ្រប់ការប្រកួត។

Manchester City មាន​ទំរង់លេងល្អខ្លាំងមុនពេលបិទ​រដូវ​កាល​ក្នុង​លីគ ហើយ​ពួក​គេ​បាន​បន្ត​លេងយ៉ាងល្អ ក្នុងការប្រកួតមុនបើក​រដូវ​កាលថ្មី​ ដោយ​ចាញ់តែ​ការប្រកួតទល់និង Liverpool ក្នុង​ពាន Community Shield ប៉ុណ្ណោះ។​

កីឡាករចំណូលថ្មី Erling Haaland របស់ Man City បានចាប់ផ្តើមរដូវកាលនេះយ៉ាងជោគជ័យ​ ជាមួយនឹងគ្រាប់បាល់ពីរគ្រាប់ក្នុងការប្រកួតបើកឆាក។​ Bournemouth បានពង្រឹងក្រុមជាមួយនឹងការចុះហត្ថលេខាលើខ្សែការពារ Marcos Senesi និងអ្នកចាំទី Neto​ ពី Feyenoord និង Barcelona។ 

Manchester City ប្រកួតឈ្នះ៤លើកក្នុងចំណោម៥ការប្រកួតចុងក្រោយរបស់ពួកគេ។​ មិន​ដែលប្រកួតចាញ់​ការ​ប្រកួត​លីក​ទេ​ក្នុង​ការ​ប្រកួត​ក្រៅ​ដី១៣លើក​ចុង​ក្រោយ ហើយតែងតែស៊ុតបញ្ចូលទីបានពីរគ្រាប់ ឬច្រើនជាងនេះ ក្នុងការប្រកួតលីក១០លើកចុងក្រោយរបស់ពួកគេ។

សម្រាប់ការព្យាករណ៍ 
Manchester City គឺជាក្រុមដែលមានកំរិតខ្ពស់ជាងក្រុផ្សេងទៀតនៅក្នុង Premier League ហើយ Bournemouth ក៏ជាក្រុមមួយក្នុងចំណោមក្រុមទាំងនោះដែរ។​ ក្រុម​ភ្ញៀវ​ទើប​តែ​មក​ពី​ក្រប​ខ័ណ្ឌ Championship ហើយ​មានប្រវត្តិ​ការ​ប្រកួត​មិន​ល្អ​ទាល់តែសោះក្នុងការប្រកួតទល់នឹង City។​ 

ក្រុមម្ចាស់ផ្ទះមិនដែលប្រកួតចាញ់ការប្រកួតក្នុងលីកក្រៅដីចំនួន១៣​លើក ដូច្នេះយើងជឿជាក់ថា ​នឹងស៊ុតបញ្ចូលនាំមុខទាំងពីរតង់ ដើម្បីទទួលបានជ័យជម្នះក្នុងការប្រកួតនេះ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង