Arsenal ចាប់អារម្មណ៍លើការផ្ទេរយកកីឡាករវ័យក្មេង Yeremi Pino ពី​ Villarreal

សារព័ត៌មាន​ GOAL បានបញ្ជាក់ថា Arsenal មានការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើស្លាបរបស់ Villarreal កីឡាករ​ Yeremi Pino។ Pino បានបង្កើតកេរ្តិ៍ឈ្មោះជាខ្សែប្រយុទ្ធវ័យក្មេង ដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយនៅអឺរ៉ុប ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយបានបង្ហាញខ្លួនក្នុងឈុតដំបូងចំនួន៧៧លើក សម្រាប់ក្រុម Villarreal មុនពេលខួបកំណើតអាយុ២០ឆ្នាំរបស់គេ។

កីឡាករវ័យក្មេងរូបនេះ ក៏ជាប់ជាជម្រើសជាតិអេស្ប៉ាញពេញលេញរួចទៅហើយ ដោយបានបង្ហាញខ្លួន៤លើក បើគិតរហូតមកដល់បច្ចុប្បន្ន និងបានស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់គេសម្រាប់ La Roja ក្នុងជ័យជម្នះមិត្តភាពលើប្រទេសអ៊ីស្លង់ កាលពីខែមីនា។

ទំរង់លេងរបស់គេបានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបធំៗ ជាច្រើន ដោយ Arsenal ក៏ជាក្លឹបមួយក្នុងចំណោមក្លឹបទាំងនោះដែរ។

ភាគី Liga នឹងយល់ព្រមក្នុងការទទួលយកកិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល៤៥លានអឺរ៉ូ (៣៨លានផោន / ៤៦លានដុល្លារ) ទោះបីជាពួកគេមិនទាន់ទទួលបានសំណើផ្លូវការពី Arsenal ក៏ដោយ។​ នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​ការ​ផ្លាស់​ប្តូរ​ក្នុង​ពេល​ឆាប់​ៗ​នេះ ដោយ​ក្រុម​កាំភ្លើង​ធំ​អស់​ពេល​ ដើម្បី​ពង្រឹងក្រុម​មុន​ពេល​ទីផ្សារ​ដោះដូរ​កីឡាករត្រូវ​បិទ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង