ព្យាករណ៍​គូ​ Real Madrid vs Eintracht Frankfurt

Real Madrid នឹងត្រូវជួបគ្នា Eintracht Frankfurt នៅពហុកីឡដ្ឋាន Helsinki Olympic ក្នុងការប្រកួតពានរង្វាន់ UEFA Super Cup ។​ ម្ចាស់ជើងឯក Champions League​ Real Madrid រំពឹងឈ្នះពាននេះជាលើកទី៥របស់ពួកគេនៅក្នុងការប្រកួតនេះ ខណៈដែល Eintracht Frankfurt ក៏រំពឹងឈ្នះពានរង្វាន់នេះជាលើកដំបូងដែលមិនធ្លាប់មានរបស់ពួកគេផងដែរ។

ក្រុមទាំងនេះមានប្រវត្តិជួបគួរឱ្យភ្ញាក់ផ្អើលតែម្តងគត់ ដែលជំនួបនោះបានកេីតឡេីងកាលពីឆ្នាំ១៩៦០ នៅពេលដែល Real Madrid បានយកឈ្នះ Eintracht Frankfurt ដោយលទ្ធផល​៧-៣ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ European Cup នៅ Hampden Park ។

Eintracht Frankfurt ចាប់ផ្តើមការប្រកួតដំបូងដ៏អាក្រក់បំផុតក្នុងរដូវកាលនេះ នៅពេលដែលពួកគេត្រូវបានក្រុមម្ចាស់ជើងឯកអាល្លឺម៉ង់ Bayern Munich យកឈ្នះ ៦-១ នៅក្នុងផ្ទះ។

Real Madrid មាន​ការ​ប្រកួត​មុនបេីក​រដូវ​កាល​ថ្មីតិចតួច​ ​ដោយលេង​បាន​តែ​៤​ប្រកួត​ប៉ុណ្ណោះ ដោយ​ឈ្នះ​១ប្រកួត​ ស្មើ​២ប្រកួត និង​ចាញ់​១ប្រកួត។​ ចំណែកឯ​ Eintracht Frankfurt ស្ថិតក្នុងទម្រង់លេងដ៏ល្អឥតខ្ចោះ ដែលប្រកួតមិនដែលចាញ់៩ប្រកួត រហូតដល់ពេលដែល Bayern ឈ្នះពួកគេ ៦-១ ក្នុងការប្រកួតចុងក្រោយ។

Karim Benzema នឹង​ក្លាយ​ជា​កីឡាករដ៏​សំខាន់​របស់​Real Madrid ដោយគាត់រកបាន១៥គ្រាប់ក្នុងក្របខណ្ឌ Champions League។  Eintracht Frankfurt នឹងរពឹងលើកីឡាករ Rafael Santos Borre ដែលបានស៊ុតបញ្ចូលទីបាន៤គ្រាប់ពីការប្រកួតចំនួន១៣លេីកក្នុងក្របខណ្ឌ Europa League។ 

សម្រាប់ការព្យាករណ៍
Real Madrid ចាញ់តែមួយលើកគត់ក្នុងការប្រកួត៧លើកចុងក្រោយរបស់ពួកគេ ដែលការបរាជ័យមួយប្រកួតនេះពេលដែលពួកគេប្រកួតទល់និង Barcelona ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាល។​ Eintracht Frankfurt មានបំណងបំភ្លេច​ការ​ប្រកួត​ចុង​ក្រោយ​របស់​ពួក​គេ​យ៉ាង​ឆាប់​រហ័ស ខណៈ​ដែល​ពួក​គេ​ស្ថិត​ក្នុង​ការ​ប្រកួត​មិន​ដែល​ចាញ់​ចំនួន៩ប្រកួត​។​ យើងព្យាករណ៍ថា​ Real Madrid នឹងឈ្នះក្នុងការប្រកួតនេះ ដោយសារតែពួកគេមានបទពិសោធន៍ជាច្រើននៅអឺរ៉ុប​ ជាមួយនឹងគ្រាប់បាល់ច្រេីនជាង​ ២.៥​ គ្រាប់៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង