Thiago នឹងអវត្តមានសម្រាប់ការប្រកួតមួយចំនួនរបស់ Liverpool ដោយសាររបួសសរសៃពួរ

ខ្សែបម្រើរបស់ Liverpool​ កីឡាករ Thiago Alcantara នឹងត្រូវអវត្តមានពីការប្រកួត បន្ទាប់ពីរងរបួសសរសៃពួរក្នុងការប្រកួតដំបូងសម្រាប់រដូវកាលថ្មីរបស់ហង្សក្រហម។

កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ បានចូលលេងត្រឹមតែរយៈពេល៥១នាទីប៉ុណ្ណោះ​ សម្រាប់ការប្រកួតដែលបញ្ចប់ដោយលទ្ធផលស្មើ ២-២ កាលពីថ្ងៃសៅរ៍ជាមួយនឹងក្រុម Fulham មុនពេលត្រូវបានបង្ខំឱ្យប្តូរចេញ ហើយតាមរយ:ការស្កែនបានបញ្ជាក់ថា បញ្ហាមកពីរបួសសរសៃពួរ។

Thiago នឹងធ្វើការស្កេនជាលើកទីពីរនៅចុងសប្តាហ៍នេះ ដោយប្រភពពី Anfield បានប្រាប់មកកាន់សារព័ត៌មាន GOAL។ ពេលវេលាណាមួយនៃការត្រលប់មកវិញរបស់គាត់នឹងអាស្រ័យលើការសម្រាក​ និងព្យាបាលរបស់កីឡាករវ័យ៣១ឆ្នាំរូបនេះ។

ហើយខណៈពេលដែលមិនមានពេលវេលាច្បាស់លាស់សម្រាប់ការជាសះស្បើយរបស់គាត់ ប្រភពបាននិយាយថាវានឹងឈានដល់ទៅ "សប្តាហ៍" ប៉ុន្តែបានបញ្ជាក់ថា គាត់អាចត្រលប់មកវិញយ៉ាងឆាប់រហ័ស ប្រសិនបើការព្យាបាលធ្វើទៅបានល្អ។  គាត់ស្ទើរតែនឹងអវត្តមានពេញខែសីហាដែលខកខានការប្រកួតជាមួយ Crystal Palace, Manchester​United, Bournemouth និង Newcastle ក្នុងអំឡុងពេលព្យាបាននេះ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង