Sanchez​ នឹងផ្ទេរទៅកាន់​ Marseille​ បន្ទាប់ពី​កិច្ចសន្យារត្រូវបានបញ្ចប់ជាមួយ Inter

Sanchez ដែលធ្លាប់លេងនៅ Premier League ជាមួយ Arsenal បច្ចុប្បន្ននេះ ត្រូវបានគេរាយការណ៍ថា នឹងធ្វើដំណើរទៅកាន់ប្រទេសបារាំង និងចុះហត្ថលេខាជាមួយ Marseille លើការផ្ទេរដោយឥតគិតថ្លៃ។

Inter Milan បាន​បញ្ចប់​កិច្ចសន្យារបស់កីឡាករ Alexis Sanchez ដោយមាន​ការ​យល់ព្រមពីភាគគី​ទាំង​សង​ខាង។ បន្ទាប់ពីចូលមកកាន់ Inter ពី Manchester United ក្នុងឆ្នាំ២០១៩​ កីឡាករវ័យ៣៣ឆ្នាំរូបនេះបានបង្ហាញខ្លួន១០៩ប្រកួត នៅគ្រប់ការប្រកួតទាំងអស់សម្រាប់ក្លឹប ហើយបានស៊ុតបញ្ចូលទី២០គ្រាប់។

Sanchez បានជួយឱ្យ Inter លើកពាន Scudetto ក្នុងរដូវកាលឆ្នាំ២០២០-២១ ហើយក៏បានឈ្នះពាន​ Supercoppa Italiana និង Coppa Italia កាលពីរដូវកាលមុនផងដែរ។

ទោះជាយ៉ាងណាក៏ដោយ កីឡាករជម្រើសជាតិឈីលីរូបនេះ បានបង្ហាញខ្លួនចំនួយប្រាំពីរលើកក្នុងក្របខ័ណ្ឌ Serie A ក្នុងរដូវកាលឆ្នាំ ២០២១-២២ ខណៈដែលគាត់បានធ្លាក់ទំរង់លេងក្រោមការដឹកនាំរបស់លោក Simeone Inzaghi៕

ព័ត៌មានទាក់ទង

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង