Azpilicueta ពន្យល់ពីមូលហេតុដែលគាត់ចង់ផ្ទេរទៅកាន់​Barcelona មុនពេលចុះកិច្ចសន្យាថ្មីជាមួយ​ Chelsea

Cesar Azpilicueta បានសារភាពថា គាត់ស្ទើរតែបានប្តូរទៅចូលរួមជាមួយក្រុម Barcelona នៅរដូវក្តៅនេះ ដោយសារតែគាត់ចង់ត្រលប់ទៅកាន់ប្រទេសអេស្ប៉ាញវិញ ដើម្បីទទួលយកការប្រកួតប្រជែងថ្មី មុនពេលសម្រេចចិត្តចុះកិច្ចសន្យាថ្មីជាមួយនិង​ Chelsea។ 

"ខ្ញុំតែងតែមានភាពស្មោះត្រង់គ្រប់ពេល ហើយក៏ដូចជាការសន្ទនានៅទីនោះ។ ខ្ញុំបានគិតថាបន្ទាប់ពីការប្រកួត Club World Cup ការឈ្នះពានរង្វាន់នេះ និងជាកីឡាករដំបូងគេនៅ Chelsea ដែលបានឈ្នះរាល់ពានរង្វាន់ដែលមាន នោះប្រហែលជាដល់ពេលដែលត្រូវត្រលប់ទៅកាន់ប្រទេសអេស្ប៉ាញវិញ ប្រហែលជាសម្រាប់ការប្រកួតប្រជែងថ្មីមួយ"។ គាត់បានប្រាប់តាមរយ:គេហទំព័ររបស់ក្លឹប។

Barcelona បានព្យាយាមចុះហត្ថលេខាលើប្រធានរបស់ក្រុមតោខៀវអស់មួយរយៈ​ ហើយការប្តូរទៅកាន់កីឡដ្ឋានCamp Nou ហាក់ដូចជាកាន់តែជិតមកដល់។

ទោះជាយ៉ាងណាក៏ដោយ កីឡាករវ័យ៣២ឆ្នាំរូបនេះបានសម្រេចចិត្តជ្រើសរើសបន្តអាជីពរបស់គាត់ជាមួយ Chelsea ដោយចុះហត្ថលេខាលើកិច្ចសន្យាដែលមានរហូតដល់ឆ្នាំ២០២៤៕

ព័ត៌មានទាក់ទង

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid ឆាប់ៗ នេះ​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid...​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង