ព្យាករណ៍គូ​ Manchester United vs Brighton ថ្ងៃទី៧សីហា

Manchester United នឹងបើកទ្វារ​ទទួលក្រុមភ្ញៀវ Brighton ក្នុង​ការ​ប្រកួត​បើក​ឆាក Premier League របស់​ពួក​គេ ប៉ុន្តែ​ក្រុម​ម្ចាស់​ផ្ទះ​កំពុងតែ​មាន​ភាព​មិន​ប្រក្រតី​​កាល​ពី​ពេល​ថ្មីៗ​នេះ។

Man Utd មិនមានពេលវេលាដ៏ល្អឥតខ្ចោះ សម្រាប់ការប្រកួតមុនបើករដូវកាលថ្មីនោះទេ ដោយ Cristiano Ronaldo បង្ហាញពីបំណងចង់ចាកចេញពីក្លឹប ហើយត្រូវបានគេចាត់ទុកជាការរំខាន បើទោះបីជាគាត់ជាកីឡាករឆ្នើមបំផុតរបស់ក្លឹបកាលពីរដូវកាលមុនក៏ដោយ។

Brighton បាន​បញ្ចប់​យ៉ាងល្អ ​ក្នុង​ការ​ប្រកួត​មុន​បើក​រដូវ​កាលថ្មី ដោយបាន​យក​ឈ្នះ Espanyol ក្នុងលទ្ធផល៥-១។  បន្ទាប់​ពី​លេង​បាន​ប្រាំ​ប្រកួត​មុនបើក​រដូវ​កាល នោះ​គឺ​ជា​ជ័យ​ជម្នះ​ទី​បី​របស់​ពួក​គេ ហើយ​ពួក​គេ​ចាញ់​មួយប្រកួត។ ក្នុង​ការ​ឈ្នះ​ទាំង​បីប្រកួតនោះ ពួកគេ​បាន​ស៊ុត​បញ្ចូល​ទី​យ៉ាងតិច​ពីរ​គ្រាប់​ ឬ​ច្រើន​ជាងនេះ​។ 

Man Utd មិន​បានទទួលជ័យជម្នះ​ ក្នុង​ការ​ប្រកួត​បី​លើក​ចុង​ក្រោយ​របស់​ពួក​គេនោះទេ​ ហើយ​ពួក​គេ​មិន​បានរក្សាកំណត់ត្រាមិនឱ្យគូប្រកួតស៊ុតបញ្ចូលទី ក្នុង​ការ​ប្រកួត​ប្រាំ​លើក​ចុង​ក្រោយ​របស់​ពួក​គេ​។

កីឡាករថ្មី Tyrell Malacia និង Lisandro Martinez នឹងត្រូវបានរំពឹងថារក្សាតំបន់ការពារសម្រាប់ United ខណៈដែលកីឡាករថ្មីផ្សេងទៀតដូចជា Christian Eriksen ត្រូវជួយតំបន់ប្រយុទ្ធ។

Brighton កំពុងប្រឈមមុខនឹងការសម្រេចចិត្តលើអនាគតរបស់កីឡាករ​ Marc Cucurella​ ជាមួយនឹង​ Chelsea ដោយមានការរាយការណ៍ថា បានឈានដល់ការដាក់តម្លៃខ្លួនរបស់កីឡាកររូបនេះ។ 

Marc Cucurella​ មានរដូវកាលដ៏ល្អជាមួយ និងក្លឹបកាលពីរដូវកាលមុន ហើយប្រសិនបើគាត់លេងក្នុងកាប្រកួតនេះ វាអាចជាការប្រកួតលាគ្នាលើកចុងក្រោយរបស់គាត់សម្រាប់ Brighton ដែលខ្សែបម្រើ Yves Bissouma ចាកចេញរួចហើយ។

សម្រាប់ការព្យាករណ៍
​ក្នុង​ចំណោម​ការ​ជួប​គ្នា​ប្រាំមួយ​លើក​ចុង​ក្រោយ​រវាង​ក្រុម​ទាំង​ពីរ​នេះ ​បាន​បង្កើត​បាន​ជាងពីរគ្រាប់។​ ការ​ស៊ុត​បាល់​បញ្ចូល​ទី​រវាង​ភាគី​ទាំង​ពីរ​ទៅវិញទៅមក ជា​ទម្លាប់​ក្នុង​ការ​ប្រកួត​របស់​ភាគី​ទាំង​ពីរ​នេះ ហើយ​ការ​ប្រកួត​របស់​ពួក​គេ​ក៏​មាន​គ្រាប់បាល់ច្រើនផង​ដែរ។ ដោយការបង្ហាញរបស់ក្រុមទាំងពីរមុនការប្រកួតនេះ យើងព្យាករណ៍ថាក្រុមទាំងពីរនឹងមានគ្រាប់បាល់ច្រើនជាង២.៥គ្រាប់សម្រាប់ប្រកួតនេះ​ ដែល Man Utd​ នឹងឈ្នះក្នុងការប្រកួតនេះជាមួយនឹងការស៊ុតបញ្ចូលទីយ៉ាងតិច២គ្រាប់៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង