Erling Haaland មិន​ខ្វាយ​ខ្វល់ពីចាញ់ពាន Community Shield​ នោះទេ

ខ្សែប្រយុទ្ធសញ្ជាតិន័រវេស Erling Haaland មិនអាចរកគ្រាប់បាល់ស៊ុតបញ្ចូលទីឡើយ ក្នុងការប្រកួតចាញ់ Liverpool ប៉ុន្តែមិនមានការព្រួយបារម្ភ អំពីបញ្ហាដែលគាត់នឹងត្រូវដោះស្រាយ។ 

Erling Haaland មិន​ខ្វាយខ្វល់អំ​ពី​​ការ​ឈាន​ទៅ​កាន់​ក្រប​ខ័ណ្ឌ Premier League​ ឡើយ​ បើ​ទោះ​បី​ជា​​មាន​ការ​លំបាកខ្លះៗ​ក្នុង​ការ​បង្ហាញ​ខ្លួនរបស់គាត់​ជា​ផ្លូវ​ការ​នៅ Manchester City ​ក៏​ដោយ។

Man City បានប្រកួតចាញ់ Liverpool​ ដោយលទ្ធផល ៣-១​ ក្នុងការប្រកួតពានរង្វាន់ Community Shield ឆ្នាំ២០២២ ហើយ Haaland មិនបានស៊ុតបញ្ចូលឡើយដែលធ្វើឱ្យគាត់បាត់បង់ឱកាសសំខាន់ ដែលឱកាសរកគ្រាប់បាល់ហាក់ដូចជាមិនគួររំលងទាល់តែសោះ អំឡុងពេលបរាជ័យនេះ។

កីឡាករវ័យ២២ឆ្នាំរូបនេះ បានបញ្ចប់ការផ្ទេរទៅកាន់​ Man City ក្នុងតម្លៃ ៥១.១លានផោន ពីក្លឹប Borussia Dortmund នៅរដូវក្តៅនេះ ហើយត្រូវបានគេរំពឹងថា នឹងបន្ថែមភាពលេចធ្លោទៅកាន់ជួរមុខរបស់ពួកគេ ប៉ុន្តែមិនមានការព្រួយបារម្ភអំពីពេលវេលាដែលត្រូវកែតម្រូវនោះទេ៕

ព័ត៌មានទាក់ទង

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង