Hwang ផ្ញើសារ "បដិសេធចំពោះការរើសអើងជាតិសាសន៍" បន្ទាប់ពីទទួលរងនូវការប្រកាន់ពូជសាសន៍

Wolves បានដាក់ពាក្យស្នើសំការស៊ើបអង្កេតទៅកាន់​ UEFA បន្ទាប់ពីត្រូវបានរាយការណ៍ថា ខ្សែប្រយុទ្ធ Hwang Hee-chan ក្លាយគោលដៅនៃ "​ការរើសអើងជាតិសាសន៍" អំឡុងពេលប្រកួតមិត្តភាពជាមួយក្រុមព័រទុយហ្គាល់ Farense ។

Wolves បានប្រកួតស្មើ ១-១ ជាមួយនិង Farense ក្នុងការប្រកួតមិត្តភាពចុងក្រោយរបស់ពួកគេ មុនពេលចាប់ផ្តើមរដូវកាលថ្មីនៅ Premier League ដោយក្លឹបបានចោទប្រកាន់ដោយគ្មានភស្តតាង បន្ទាប់ពីការប្រកួតថា កីឡាករកូរ៉េខាងត្បូងទទួលរងការរំលោភបំពានពីអ្នកគាំទ្ររបស់ក្លឹបម្ចាស់ផ្ទះ។

ឧប្បត្តិហេតុដែលត្រូវបានចោទប្រកាន់នេះ បានកើតឡើងបន្ទាប់ពីខ្សែប្រយុទ្ធរូបនេះបានស៊ុតបាល់ពិន័យ១១ម៉ែត្រ ដោយលុបចោលការស៊ុតបាល់បញ្ចូលទីនាំមុខដំបូង ដោយកីឡាករ Christian Ponde របស់ Farense ។

សេចក្តីថ្លែងការណ៍របស់ Wolves បានថ្លែងថា "យើងមានការខកចិត្តយ៉ាងខ្លាំងក្នុងការរាយការណ៍ថាកីឡាកររបស់យើងម្នាក់ គឺជាគោលដៅនៃការប្រកាន់ជាតិសាសន៍ពីអ្នកគាំទ្រក្រុមប្រឆាំងក្នុងអំឡុងពេលការប្រកួតល្ងាចនេះជាមួយ SC Farense"៕

ព័ត៌មានទាក់ទង

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid ឆាប់ៗ នេះ​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid...​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង