មួយប្រកួត មួយគ្រាប់ ពានមួយ សម្រាប់​ Nunez នោះជាអ្វីដែលលោក Klopp ចង់បាន

នៅពេលចាប់ផ្តើមដំបូង Darwin Nunez ស្ទើរតែមិនអាចសុំឱ្យប្រសើរជាងនេះបានទេ។ នៅពេលអ្នកមកដល់ក្លឹបថ្មីក្នុងលីគថ្មី ហើយសម្រាប់តម្លៃផ្ទេរដ៏មានតម្លៃច្រើន រឿងដំបូងដែលអ្នកចង់ធ្វើគឺចាប់ផ្តើមដ៏ល្អមួយ កីឡាករ​អ៊ុយរូហ្គាយ​ពិត​ជា​​ធ្វើបាន​យ៉ាងល្អបែប​នេះពិតមែន។

“ជោគជ័យធំសម្រាប់គាត់ ហើយក៏ជាជោយជ័យធំសម្រាប់យើង” គឺជាការវិនិច្ឆ័យរបស់ Virgil van Dijk បន្ទាប់ពី Nunez បានងើបចេញពីកៅអីបម្រុងដើម្បីទម្លាក់ Manchester City ក្នុងពានរង្វាន់ FA Community Shield នៅកីឡដ្ឋាន King Power កាលពីថ្ងៃសៅរ៍។

ក្នុងរយៈពេលត្រឹមតែជាងកន្លះម៉ោងក្នុងទីក្រុង Leicester​ ប៉ុណ្ណោះ កីឡាករដែលមានតម្លៃ៦៤លានផោន (៧៦លានដុល្លារ) បានបង្ហាញយ៉ាងច្បាស់ថាមូលហេតុអ្វីបានជា Liverpool ចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចុះហត្ថលេខាលើរូបគាត់ពី Benfica ហេតុអ្វីបានជា Van Dijk ជឿថាគាត់ជា "ខ្សែប្រយុទ្ធសម័យទំនើប" ដ៏ល្អឥតខ្ចោះ និងហេតុ​អ្វី​បាន​ជា Jurgen Klopp ជឿជាក់​ថា​កីឡាករ​វ័យ២៣ឆ្នាំ​នឹង​ធ្វើ​ឱ្យ​ក្រុម​ដែល​ដេញ​តាម​ពី​ក្រោយ​បួន​គ្រាប់​កាល​ពី​រដូវ​កាល​មុន​កាន់​តែ​ខ្លាំង​ជាង​មុន។

ចាប់​តាំង​ពី​ពេល​ដែល​គាត់​ចូល​ទីលាន​ជំនួស Roberto Firmino នៅ​នាទី​៥៨​ Nunez ជាកីឡាករមួយរូបដែល​ត្រឹម​ត្រូវ​សម្រាប់តំណែងនេះ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង