Bayern Munich បានចុះហត្ថលេខាលើកីឡាករវ័យក្មេងដ៏មានទេពកោសល្យ​ Adam Aznou

Bayern Munich បានបញ្ចប់ការចុះហត្ថលេខាលើកីឡាករវ័យក្មេង Adam Aznou របស់ Barcelona ដោយបានចុះកិច្ចសន្យារយៈពេលវែងជាមួយនឹងក្លឹបម្ចាស់ជើងឯកអាល្លឺម៉ង់។​ ខ្សែការពារវ័យ១៦ឆ្នាំរូបនេះ ត្រូវបានគេចាត់ទុកថា ជាកីឡាករដែលមានទេពកោសល្យកំពូលម្នាក់ នៅក្នុងក្រុម Barcelona។ 

ដោយកើតនៅទីក្រុងបាសេឡូណា ដោយឪពុកម្តាយជាជនជាតិម៉ារ៉ុក Aznou គឺជាខ្សែការពារឆ្វេងដែលត្រូវបានសង្កេតឃើញថា ជាកីឡាករល្អបំផុតនៅក្នុងតំណែងរបស់គាត់ នៅក្នុងកម្រិតយុវជនរបស់ Barca ។

ការផ្លាស់ប្តូរនេះ ត្រូវបានសង្កេតឃើញថា ជាជោគជ័យមួយដ៏ធំសម្រាប់ Bayern ដែលបានបញ្ចុះបញ្ចូលកីឡាករ ដែលមានទេពកោសល្យកំពូលម្នាក់របស់ Barca ឱ្យចាកចេញពីក្រុមហើយចូលរួមជាមួយពួកគេ ដែលទើបតែមានអាយុ១៦ឆ្នាំ។

ដោយចាត់ទុកថា ជាកីឡាករដែលមានទេពកោសល្យកំពូលម្នាក់របស់ Barca ការផ្លាស់ប្តូររបស់ Bayern សម្រាប់ Aznou អាចត្រូវបានបកស្រាយថា ជាការវាយបកបន្ទាប់ពីការចាកចេញរបស់ Robert Lewandowski ដើម្បីទៅកាន់ Barca កាលពីដើមរដូវក្តៅនេះ៕

ព័ត៌មានទាក់ទង

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង