Neymar ប្រឈមមុខនឹងការចោទប្រកាន់ពីបទក្លែងបន្លំជុំវិញ ការផ្ទេរទៅកាន់ Barcelona ពី Santos

តារាឆ្នើមរបស់ក្លឹប Paris Saint-Germain កីឡាករ Neymar នឹងត្រូវប្រឈមមុខនឹងរឿងក្តី ពីបទក្លែងបន្លំទាក់ទងនឹងការផ្ទេររបស់គាត់ទៅកាន់ Barcelona ពី Santos ។

កីឡាករវ័យ៣០ឆ្នាំរូបនេះ កំពុងតែប្រឈមមុខនឹងការចោទប្រកាន់ ពីបទពុករលួយជាមួយនឹងអតីតប្រធានក្លឹប​របស់​ Barcelona លោក​ Sandro Rosell និង Josep Maria Bartomeu​ ត្រូវបានចោទប្រកាន់ដោយការិយាល័យរបស់រដ្ឋអាជ្ញានៅ Catalunya ផងដែរ។

Barcelona បានចុះហត្ថលេខានាំយក​ Neymar ពី Santos ក្នុងខែកក្កដា ឆ្នាំ២០១៣​ ដោយក្លឹបបានប្រកាសថាកិច្ចព្រមព្រៀងនេះមានតម្លៃត្រឹមតែ ១៧.១លានអឺរ៉ូ (១៤លានផោន/១៧លានដុល្លារ)។

ទោះជាយ៉ាងណាក៏ដោយ DIS ដែលមានកម្មសិទ្ធិ៤០ភាគរយនៃសិទ្ធិរបស់ Neymar ក្នុងអំឡុងពេលដែលគាត់នៅ Santos ជឿជាក់ថា ប្រាក់ជាច្រើនផ្សេងទៀត ត្រូវបានទាក់ទងនៅក្នុងកិច្ចព្រមព្រៀងនេះ។

ក្រុមវិនិយោគប្រេស៊ីល DIS បានបញ្ជាក់ថា Neymar នឹងបន្តចូលទៅសវនាការនៅថ្ងៃទី១៧​ ខែតុលា បួនសប្តាហ៍មុនពេលការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២នៅប្រទេសកាតាចាប់ផ្តើម៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង