Chelsea ដាក់គោលដៅផ្ទេរដ៏សំខាន់លើ Kounde និង​ Kimpembe

គ្រូ​បង្វឹករបស់​ក្រុម​តោ​ខៀវ​ បាន​និយាយថា រូបលោក​​កំពុង​តែសម្លឹង​រក​ការ​នាំ​យក​ខ្សែការពារកណ្តាលយ៉ាង​ហោច​ណាស់​ក៏ម្នាក់​ទៀតដែរ ​មុន​ពេល​ទីផ្សារ​រដូវ​ក្តៅ​ត្រូវបិទ។

Chelsea តែងតែមានវត្តមានក្នុងទីផ្សារដោះដូរកីឡាករ សម្រាប់ការពង្រឹងតំបន់ការពារសំរាប់រដូវក្តៅនេះ បន្ទាប់ពីបាត់បង់កីឡាករ​ Antonio Rudiger និង Andreas Christensen ដោយនោះ ជាករណីដែលលោក Thomas Tuchel កំណត់ថា ជាគោលដៅដ៏សំខាន់របស់ក្លឹប មុនពេលថ្ងៃផុតកំណត់។

ក្រុមតោខៀវបានទិញយកកីឡាករ​ Kalidou Koulibaly រួចហើយ ក្នុងកិច្ចព្រមព្រៀងតម្លៃ៣៤លានផោន (៤១លានដុល្លារ) ពី Napoli ប៉ុន្តែមានការរំពឹងទុកថា កំពុងស្វែងរកបន្ថែមទៀត។

តារាឆ្នើមរបស់ Sevilla កីឡាករ Jules Kounde កំពុងតែមានទំនាក់ទំនងយ៉ាងស្អិតរមួត ជាមួយនឹងការផ្ទេរទៅកាន់កីឡដ្ឋាន Stamford Bridge ប៉ុន្តែ Barcelona ក៏ចាប់អារម្មណ៍លើកីឡាករអន្តរជាតិរបស់បារាំងរូបនេះផងដែរ ហើយលោក​ Tuchel បានបង្ហើបថា ខ្សែបម្រើកណ្តាលរបស់ Paris Saint-Germain កីឡាករ Presnel Kimpembe ក៏អាចជាគោលដៅដែលសមរម្យជាង ខណៈដែលគាត់នឹងគូសសញ្ញាបញ្ជាក់ថា កីឡាកររូបនេះពិតជាសំខាន់សម្រាប់ក្លឹប នៅភាគខាងលិចទីក្រុងឡុងដ៍៕

ព័ត៌មានទាក់ទង

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង