Dybala បដិសេធមិនពាក់អាវលេខ១០ នៅ Roma ដោយសារជាលេខតំណាងឱ្យវីរបុរស Totti

បន្ទាប់ពីកីឡាករ Paulo Dybala បានបញ្ចប់ការផ្ទេរទៅកាន់ Roma គាត់ត្រូវបានក្លឹបផ្តល់ជូនអាវលេខ១០។ ប៉ុន្តែ​កីឡាករសញ្ជាតិ​អាហ្សង់ទីន​រូប​នេះ ​បាន​បដិសេធ​ដោយ​ការ​គោរព​ទៅ​លើ​វីរបុរសរបស់​ក្លឹប គឺកីឡាករ​ Francesco Totti។  ផ្ទុយទៅវិញ គាត់បានជ្រើសរើសពាក់អាវលេខ២១​ សម្រាប់រដូវកាលខាងមុខ ដែលជាលេខដូចគ្នា ដែលគាត់ពាក់កាលលេងនៅ​ Juventus​។ 

Dybala ចង់បានអាវលេខ២១ ដែលជាលេខដែលគាត់ធ្លាប់ពាក់​ ព្រោះគាត់ដឹងពីទំនួលខុសត្រូវ និងសម្ពាធដែលមកជាមួយអាវលេខ១០ នៅ Roma។

ខ្សែបម្រើប្រយុទ្ធរូបនេះ បានស្ថិតនៅក្នុងប្រទេសព័រទុយហ្គាល់រួចហើយ ដែលជាកន្លែងដែល Roma កំពុងហ្វឹកហាត់មុនរដូវកាលថ្មីរបស់ពួកគេ ក្រោមការដឹកនាំរបស់គ្រូបង្វឹក Jose Mourinho។

បន្ទាប់ពីចុះហត្ថលេខា លើកិច្ចសន្យារយៈពេល ៣ឆ្នាំ ជាមួយនឹងជម្រើសបន្ថែម១ឆ្នាំទៀត​ កីឡាករ​ Dybala​ មានបំណងចង់នាំ Roma វិលត្រឡប់ទៅក្របខ័ណ្ឌ Champions League វិញ បន្ទាប់ពីទទួលបានជោគជ័យក្នុង Europa Conference League កាលពីរដូវកាលមុន៕

ព័ត៌មានទាក់ទង

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង