Dybala ចុះ​ហត្ថលេខា​ចូលរួមជាមួយ Roma ក្នុងលក្ខខណ្ឌ​ផ្ទេរ​ដោយ​ឥត​គិត​ថ្លៃ

Paulo Dybala បានចុះហត្ថលេខាជាមួយនិង​ Roma ក្នុងលក្ខខណ្ឌការផ្ទេរដោយឥតគិតថ្លៃ ដោយខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន បានសម្រេចចិត្តចូលរួមជាមួយ Jose Mourinho នៅ Stadio Olimpico បន្ទាប់ពីមានមន្ទិលសង្ស័យជាច្រើនខែអំពីអនាគតរបស់គាត់។

អាជីពរយៈពេលប្រាំពីរឆ្នាំរបស់ Dybala នៅ Juventus បានបញ្ចប់បន្ទាប់ពីផុតកំណត់ នៃកិច្ចសន្យារបស់គាត់កាលពីខែមិថុនា ប៉ុន្តែបច្ចុប្បន្ននេះ គាត់នឹងបន្តលេងនៅក្នុងប្រទេសអ៊ីតាលីជាមួយ Roma ។

អ្នកគាំទ្រក្រុម Roma នឹងសង្ឃឹមថា Dybala អាចនាំក្រុមរបស់លោក Mourinho ទៅកាន់កម្រិតដ៏ល្អមួយសម្រាប់រដូវកាលឆ្នាំ២០២២-២៣ ដោយគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់មានគោលដៅនាំក្លឹបត្រលប់ទៅកាន់ការ្បរកួត Champions League វិញ បន្ទាប់ពីជោគជ័យក្នុង Europa Conference League កាលពីរដូវកាលមុន។

ក្លឹបកំពូលៗជាច្រើនបានទាក់ទងជាមួយ Dybala កាលពីដើមឆ្នាំនេះ រួមមានក្រុម Arsenal, Chelsea, Manchester United និង Tottenham ។​ Inter, Paris Saint-Germain, Barcelona, ​​Milan និង Bayern Munich ក៏បានទាក់ទងជាមួយនឹងកីឡាករវ័យ ២៨ឆ្នាំរូបនេះផងដែរ ប៉ុន្តែ Mourinho បានបញ្ចុះបញ្ចូលគាត់ដោយជោគជ័យថា Roma គឺជាកន្លែងដ៏ល្អបំផុតសម្រាប់គាត់ដើម្បីបន្តអាជីពរបស់គាត់៕

ព័ត៌មានទាក់ទង

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង