Joe Gomez បដិសេធពីពាក្យចចាមអារ៉ាមការផ្ទេរទៅកាន់ Real Madrid

ខ្សែការពារអន្តរជាតិសញ្ជាតិអង់គ្លេស បានបង្កើតជាមន្ទិលសង្ស័យជាច្រើន នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ ប៉ុន្តែគាត់បានសម្រេចចិត្តបន្តនៅកីឡដ្ឋាន​ Anfield​ ។ 

Joe Gomez បានក្លាយជាប្រធានបទនៃពាក្យចចាមអារ៉ាមដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងការផ្ទេរទៅកាន់ Real Madrid សំរាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅ។ ដោយ Aston Villa ក៏ត្រូវបាននិយាយថា ជាក្លឹបមួយទៀតដែលគាត់ចាប់អារម្មណ៍។ ប៉ុន្តែផ្ទុយទៅវិញ​ ខ្សែការពារវ័យ២៥ឆ្នាំបានសម្រេចចិត្តចុះហត្ថលេខាថ្មីរយៈពេល៥ឆ្នាំទៀតជាមួយ Liverpool ។

កីឡាកររូបនេះ និយាយថា វាជាជម្រើសដ៏ងាយស្រួល បើសិនជាមានការយកចិត្តទុកដាក់បន្តិចចំពោះការរំពឹងទុក ដែលបង្ហាញថា គាត់អាចធ្វើដំណើរទៅកាន់ប្រទេសអេស្ប៉ាញ។

គាត់ត្រូវប្រឈមមុខនឹងការប្រកួតប្រជែងដ៏លំបាកសម្រាប់ការដណ្តើមកន្លែងនៅ Anfield ពី Virgil van Dijk, Joel Matip និង Ibrahima Konate ប៉ុន្តែកីឡាករដែលជាប់ជាជម្រើសជាតិ១១នាក់របស់អង់គ្លេស​ មិនដែលគិតថានឹងចាកចេញពីLiverpool ដើម្បីទៅកាន់ Madrid ឬ West Midlands ឡើយ៕

ព័ត៌មានទាក់ទង

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង