Barcelona យល់ព្រមលើការផ្ទេរ Lewandowski ក្នុងតម្លៃ៥០លានអឺរ៉ូ

ការបន្តអូសបន្លាយរបស់​ ​Barcelona​ ត្រូវបានបញ្ចប់​ ការដាក់កិច្ចព្រមព្រៀងមួយត្រូវបានធ្វើឡើង ដែលនឹងអាចឱ្យពួកគេនាំយកខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញដ៏ឆ្នើមរូបនេះ មកកាន់ Camp Nou​។ 

ទីបំផុត Barcelona បានឈានដល់កិច្ចព្រមព្រៀងជាមួយនឹង Bayern Munich ដែលនឹងអនុញ្ញាតឱ្យពួកគេចុះហត្ថលេខាលើកីឡាករ Robert Lewandowski ក្នុងតម្លៃ ៥០លានអឺរ៉ូ (៤២លានផោន / ៥០លានដុល្លារ)។

ខ្សែ​ប្រយុទ្ធសញ្ជាតិ​ប៉ូឡូញ​ដ៏​ឆ្នើម​រូប​នេះ​ បាន​ក្លាយ​ជា​គោលដៅ​កំពូល​របស់​ Barca ចាប់តាំងពី​ពេល​ដែល​មានការលេច​ចេញ​ជា​លើក​ដំបូង​ថា​ ​Lewandowski អាច​នឹង​ចង់​ចាក​ចេញ​ពីក្លឹប​ម្ចាស់​ជើង​ឯកនៅ​អាល្លឺម៉ង់។

Bayern បានប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ ជាមួយនឹងការទាមទាររបស់ពួកគេសម្រាប់ម្ចាស់ពានរង្វាន់ FIFA The Best ពីរសម័យកាល ដោយនៅសល់រយៈពេល១២ខែទៀតសម្រាប់កុងត្រារបស់គាត់នៅកីឡដ្ឋាន Allianz Arena ប៉ុន្តែបច្ចុប្បន្ននេះ កិច្ចព្រមព្រៀងត្រូវបានធ្វើឡើងដែលសាកសមសម្រាប់ភាគីទាំងសងខាង៕

ព័ត៌មានទាក់ទង

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង