Klopp និង Liverpool កំពុងតែខ្វាយខ្វល់យ៉ាងខ្លាំងអំពីរបួសសរសៃពួររបស់​ Diogo Jota

Liverpool បានជួបបញ្ហារបួសកីឡាករនៅ​មុន​រដូវ​កាល ២០២២-២៣ ដែលកីឡាករ Diogo Jota នឹង​ត្រូវ​ទទួល​ការ​ធ្វើ​តេស្ដ​ បន្ទាប់​ពី​មាន​បញ្ហា​របួសសរសៃ​ពួរ​។ 

កីឡាករអន្តរជាតិរបស់ព័រទុយហ្គាល់រូបនេះ បានប៉ះទង្គិចសាច់ដុំម្តងរួចមកហើយនៅរដូវក្ដៅនេះ ពេលអវត្តមានមិនបានចូលរួមប្រកួតឱ្យប្រទេសរបស់គាត់ ក្នុងការប្រកួត UEFA Nations League​ ។

គាត់អាចចូលរួមប្រកួត ជាមួយក្រុមរបស់លោក Jurgen Klopp នៅប្រទេសថៃ មុនពេលការប្រកួតមិត្តភាពជាមួយក្រុម Manchester United ប៉ុន្តែមិនបានចូលរួមពេញការប្រកួតនោះទេ​ ហើយបច្ចុប្បន្ននេះ បានទទួលរងនូវបញ្ហាសុខភាពមួយផ្សេងទៀត អំឡុងពេលហ្វឹកហាត់ ហើយត្រូវបានកំពុងទៅពិនិត្យនៅប្រទេសសិង្ហបុរី។

Liverpool មិនបានបញ្ជាក់ឱ្យពីពេលវេលា សម្រាប់ការព្យាបាលរបស់ Jota នៅឡើយទេ ប៉ុន្តែលោក Jurgen Klopp បាននិយាយថា​ អ្វីដែលមើលឃើញជាក់ស្តែងភ្លាមៗ មើលទៅមិនល្អ សម្រាប់ខ្សែប្រយុទ្ធវ័យ២៥ឆ្នាំរូបនេះទេ៕

ព័ត៌មានទាក់ទង

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង