Ozil នឹងផ្ទេរទៅកាន់​ Basaksehir បន្ទាប់ពី​ Fenerbahce ប្រកាសបញ្ចប់កិច្ចសន្យា

អតីតតារាឆ្នើមរបស់ក្លឹបកាំភ្លើងធំ Arsenal បានបញ្ចប់កិច្ចសន្យារបស់គាត់ ជាមួយនឹងក្លឹប Fenerbahce ប៉ុន្តែនឹងនៅតែបន្តអាជីពរបស់គាត់ នៅក្នុងក្របខ័ណ្ឌ Super Lig។ 

Fenerbahce បានប្រកាសពីការចាកចេញរបស់កីឡាករ​ Ozil នៅក្នុងសេចក្តីថ្លែងការណ៍មួយថា "វាត្រូវបានយល់ព្រមថា កិច្ចសន្យារវាងក្លឹបរបស់យើង និង Mesut Ozil នឹងត្រូវបានបញ្ចប់ ដោយការព្រមព្រៀងគ្នាទៅវិញទៅមក... យើងសូមជូនពរឱ្យ Mesut Ozil ទទួលបានជោគជ័យ សម្រាប់អាជីពរបស់គាត់បន្តទៀត" ។

Mesut Ozil ត្រូវបានកំណត់ថា នឹងចូលរួមជាមួយ İstanbul Basaksehir បន្ទាប់ពីកិច្ចសន្យារបស់គាត់ នៅ Fenerbahce ត្រូវបញ្ចប់។ ខ្សែបម្រើរូបនេះ ត្រូវបានចាកចេញពីក្រុម Fenerbahce ដោយសារតែមានបញ្ហាជាមួយគ្រូបង្វឹក Ismail Kartal អ្វីគ្រប់យ៉ាង ត្រូវបានបញ្ជាក់កាលពីថ្ងៃពុធ ដោយគាត់បានចាកចេញពីក្លឹបហើយ។

Basaksehir មានចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករអន្តរជាតិរបស់អាឡឺម៉ង់ ហើយក្លឹបបានប្រកាសអំពីការផ្ទេរនាពេលខាងមុខ៕

ព័ត៌មានទាក់ទង

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង