កីឡាករឆ្នើមសញ្ជាតិអេស្ប៉ាញ បានចុះកិច្ចសន្យាបន្តរយៈពេល ៥ឆ្នាំ ដែលនឹងបន្តរូបគាត់ឱ្យលេងនៅកីឡដ្ឋាន Etihad រហូតដល់ឆ្នាំ២០២៧។
ខ្សែបម្រើអន្តរជាតិរបស់អេស្ប៉ាញ កីឡាករ Rodri បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល៥ឆ្នាំ ដែលនឹងរក្សាគាត់នៅ Manchester City រហូតដល់ឆ្នាំ២០២៧។ ខ្សែបម្រើរូបនេះគឺជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករដែលម្ចាស់ជើងឯក Premier League មានបំណងរក្សាទុកបន្តបន្ទាប់ទៀត បន្ទាប់ពីបានក្លាយជាសមាជិកដ៏សំខាន់នៃក្រុមរបស់លោក Pep Guardiola។
កីឡាករវ័យ២៦ឆ្នាំរូបនេះ បានចូលរួមជាមួយនឹង City កាលពីឆ្នាំ២០១៩ បន្ទាប់ពីផ្លាស់មកពី Atletico Madrid ក្នុងតម្លៃ ៦២.៨លានផោន (៧០លានដុល្លារ) ហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការឈ្នះពាន Premier League។
កីឡាករ Rodri បាននិយាយថា "ការចូលរួមជាមួយនឹង City ក្នុងឆ្នាំ២០១៩ គឺជាការសម្រេចចិត្តដ៏ល្អបំផុតដែលខ្ញុំបានធ្វើនៅក្នុងអាជីពរបស់ខ្ញុំ” គាត់ក៏បានបន្ថែមទៀតថា "ខ្ញុំស្រលាញ់ទីនេះគ្រប់វិនាទី៕”