Man Utd ឲ្យតម្លៃ ៦០លានអឺរ៉ូ សម្រាប់កីឡាករ Antony ខណៈ Ajax ចង់បាន៨០លានអឺរ៉ូ

កីឡាករវ័យ២២ឆ្នាំ មានបំណងចង់ផ្លាស់ទៅលេងនៅ Premier League ប៉ុន្តែក្លឹបយក្សនៅ Eredivisie សង្ឃឹមថា នឹងអាចរក្សាទុកកីឡាកររូបនេះ។ 

Man Utd បានខិតកាន់តែជិតលើការពិភាក្សា អំពីតម្លៃផ្ទេរកីឡាករវ័យ២២ឆ្នាំរបស់ Ajax ប៉ុន្តែម្ចាស់ជើងឯក Eredivisie កំពុងតែទប់ស្កាត់ការចរចានេះ​ ដែលពួកគេសង្ឃឹមថា នឹងអាចរក្សាទុករូបគាត់សម្រាប់មួយរដូវកាលថែមទៀត។

បិសាចក្រហម Manchester United បានធ្វើការស្នើជាមួយតម្លៃចំនួន៦០លានអឺរ៉ូ (៥១លានផោន/៦១លានដុល្លា) ទៅកាន់ក្លឹប​ Ajax សម្រាប់ខ្សែបម្រើស្លាបកីឡាករ Antony ប៉ុន្តែក្រុមហូឡង់កំពុងរំពឹងថា នឹងទទួលបានតម្លៃ៨០លានអឺរ៉ូ (៦៨លានផោន/៨១លានដុល្លា)។ នេះបើតាមការយល់ឃើញរបស់​សារព័ត៌មាន​ GOAL។

បិសាចក្រហមបានកំពុងពិភាក្សា ដើម្បីការចុះហត្ថលេខាលើកីឡាករសញ្ជាតិប្រេស៊ីល​ ដែលភ្នាក់ងាររបស់គាត់ធ្លាប់បានទៅកាន់អឺរ៉ុប ចាប់តាំងពីចុងរដូវកាល ដើម្បីព្យាយាមបញ្ចប់កិច្ចព្រមព្រៀងមួយ៕

ព័ត៌មានទាក់ទង

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid ឆាប់ៗ នេះ​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid...​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង