Chelsea កាន់តែខិតជិត ក្នុងការនាំយកខ្សែប្រយុទ្ធរបស់ Man City កីឡាករ Raheem Sterling

កីឡាករអន្តរជាតិរបស់អង់គ្លេស Sterling ត្រូវបានរំពឹងថា នឹងក្លាយជាកីឡាករសំខាន់ដំបូង របស់លោក​ Todd Boehly ចាប់តាំងពីរូបលោកក្លាយជាម្ចាស់ថ្មីរបស់​ Stamford Bridge។ 

Raheem Sterling បានខិតកាន់តែជិតដល់ការផ្លាស់ប្តូរផ្លូវការ ដើម្បីទៅកាន់ Chelsea បន្ទាប់ពីយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួន ជាមួយក្លឹបនៅទីក្រុងឡុងដ៍។

កីឡាករវ័យ២៧ឆ្នាំរូបនេះ នៅសល់កុងត្រារយ:ពេលត្រឹមតែ ១ឆ្នាំទៀតប៉ុណ្ណោះ ហើយនឹងក្លាយជាកីឡាករសំខាន់ដំបូងរបស់លោក​ Todd Boehly ក្នុងនាមជាម្ចាស់ក្លឹប Chelsea ។

Sterling ត្រូវបានឱ្យដឹងថា​ បាននិយាយជាមួយអ្នកចាត់ការទូទៅរបស់ Chelsea លោក Thomas Tuchel ហើយមានបំណងលេងឱ្យគ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់ ដែលបានដឹកនាំក្រុមរបស់គាត់ឱ្យទទួលជ័យជម្នះលើ Man City ក្នុងក្របខ័ណ្ឌ Champions League កាលពីឆ្នាំ២០២១៕

ព័ត៌មានទាក់ទង

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង