Chelsea បានជំរុញបន្ថែម ដើម្បីផ្ទេរយកកីឡាករ De Ligt ខណៈ​ Juventus ថា "វាមិនអាចទៅរួចនោះទេ"

Chelsea បានកំពុងតែជំរុញក្នុងការដេញថ្លៃបន្ថែមរបស់ពួកគេ ដើម្បីផ្ទេរយកកីឡាករ Matthijs de Ligt ចេញពី Juventus ដោយលោក Maurizio Arrivabene ដែលជានាយកប្រតិបត្តិរបស់ Bianconeri បាននិយាយថា ក្លឹបយក្សនៅ Serie A នឹងមិនរពឹងថា រក្សាកីឡាករណាម្នាក់ដោយប្រឆាំងនឹងការចង់បានរបស់ពួកគេឡើយ។

មានមតិលើកឡើងជាច្រើនថា ខ្សែការពារអន្តរជាតិរបស់ហូឡង់ កំពុងស្វែងរកការជំរុញឱ្យមានការចាកចេញ ឱ្យកាន់តែឆាប់ពីប្រទេសអ៊ីតាលី បន្ទាប់ពីលេងបីរដូវកាលនៅទីក្រុង Turin។

ក្លឹបយក្សនៅ Premier League​ ក្នុងកីឡដ្ឋាន Stamford Bridge កំពុងស្វែងរកការពង្រឹងតំបន់ការពារកណ្តាល បន្ទាប់ពីបាត់បង់កីឡាករ Antonio Rudiger និង Andreas Christensen ឱ្យទៅភ្នាក់ងារដោយឥតគិតថ្លៃ​  ទន្ទឹមនឹងនេះកីឡាករ​ De Ligt គឺជាជាគោលដៅកំពូល។

ខ្សែការពារវ័យ២២ឆ្នាំរូបនេះ បានបញ្ចប់ការផ្ទេរជាមួយទឹកប្រាក់ដ៏ច្រើនពី Ajax ទៅកាន់ Juve ក្នុងរដូវក្តៅឆ្នាំ២០១៩​ ហើយបានបង្ហាញខ្លួន១១៧ប្រកួតសម្រាប់ក្រុមអ៊ីតាលី៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង