Man United កំពុងតែពិភាក្សាលើការផ្ទេរកីឡាករ Tyrell Malacia ពីក្លឹប​ Feyenoord

Manchester United កំពុងតែខិតជិតដល់ការចុះហត្ថលេខាលើខ្សែការពារស្លាបឆ្វេងរបស់ Feyenoord កីឡាករ Tyrell Malacia បន្ទាប់ពីបានពិភាក្សាជាមួយក្លឹបនៅ Eredivisie។ កីឡាករ​វ័យ២២ឆ្នាំ ​បាន​ខិត​ជិត​នឹង​ការ​ផ្ទេរ​ទៅកាន់​ Lyon ដែលក្លឹប​នៅ Ligue 1 បាន​ពិភាក្សា​ជាមួយ​នឹង Feyenoord អស់ជាច្រើន​សប្តាហ៍មកហើយ​ ប៉ុន្តែ United អាចនឹងឆក់​យក​កិច្ចព្រមព្រៀង​នេះបាន។

កីឡាករ​ ​Malacia អាចនឹងក្លាយជាកីឡាករដំបូងគេ ដែលចុះកិច្ចសន្យាដោយ Man Utd ក្នុងរដូវក្តៅនេះ ជាមួយនឹងកិច្ចព្រមព្រៀងដែលមានតម្លៃប្រហែលជា ១៥លានអឺរ៉ូ បូករួមទាំងអត្ថប្រយោជន៍បន្ថែមចំនួន២លានអឺរ៉ូ ដែលយល់ថា ត្រូវបានយល់ព្រមរវាងក្លឹបទាំងពីរ។​ 

កីឡាករអន្តរជាតិសញ្ជាតិហូឡង់រូបនេះត្រូវបានណែនាំដោយតំណាងភ្នាក់ងារតែមួយនឹង Frenkie de Jong ដែល United កំពុងព្យាយាមចុះហត្ថលេខាពី Barcelona នៅរដូវក្តៅនេះ។ 

Malacia បានបង្ហាញខ្លួន ១៣៦ប្រកួត សម្រាប់ Feyenoord ចាប់តាំងពីបង្ហាញខ្លួនជាលើកដំបូងក្នុងរដូវកាល ២០១៧/១៨​ហើយប្រសិនបើគាត់ផ្លាស់មកកាន់ Old Trafford គាត់នឹងប្រជែងជាមួយ Luke Shaw​ ក្នុងតំណែងខ្សែការពារស្លាបឆ្វេង៕

ព័ត៌មានទាក់ទង

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង