Man United នៅតែបញ្ជាក់ថា Ronaldo មិនត្រូវបានដាក់លក់នោះទេ

Manchester United នៅតែបញ្ជាក់ថា Cristiano Ronaldo មិនត្រូវបានដាក់លក់នោះទេ ហើយជឿជាក់ថា គាត់នឹងនៅជាមួយក្លឹប នារដូវកាលក្រោយ។

តាមរបាយការណ៍កាលពីយប់ថ្ងៃសៅរ៍ បានអះអាងថា ម្ចាស់ក្លឹបថ្មីរបស់ Chelsea លោក​ Todd Boehly បានជួបជាមួយភ្នាក់ងាររបស់ Ronaldo លោក Jorge Mendes ខណៈដែលក្លឹបនៅទីក្រុងឡុងដ៍ កំពុងពិចារណាលើកីឡាករជំនួសកន្លែងរបស់កីឡាករ Romelu Lukaku ។

Ronaldo ដែលមានវ័យ៣៧ឆ្នាំ កំពុងស្ថិតក្រោមកិច្ចសន្យាជាមួយ United រហូតដល់ឆ្នាំក្រោយ ហើយក្លឹបមានជម្រើសសម្រាប់បន្ថែមកិច្ចសន្យាមួយឆ្នាំទៀត។ ទោះបីជាការខកខានរបស់ United ក្នុងការប្រកួតក្របខណ្ឌ Champions League ធ្វើឱ្យមានការសង្ស័យភ្លាមៗ អំពីអនាគតរបស់ Ronaldo ក៏ដោយ​ តែ United ជឿជាក់ថា Ronaldo នឹងនៅតែនៅជាមួយក្លឹបនៅពេលដែលទីផ្សារដោះដូរកីឡាករត្រូវបានបិទ។

Ronaldo ស៊ុតបញ្ចូលទីបាន២៤គ្រាប់ ក្នុងការបង្ហាញខ្លួន៣៨ប្រកួតឱ្យ Man Utd កាលពីរដូវកាលមុន ឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំក្របខ័ណ្ឌ Premier League ចំនួន២ដង ឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ Sir Matt Busby ជាលើកទី៤ និងត្រូវបានជាប់ឈ្មោះក្នុងក្រុម Premier League ប្រចាំឆ្នាំជាលើកទី៥៕

ព័ត៌មានទាក់ទង

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid ឆាប់ៗ នេះ​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid...​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង