LAFC នឹងដាក់ Bale ក្នុងតំណែងមួយដែលអាចនាំយកភាពជោគជ័យមកឱ្យក្លឹប​

ខ្សែបម្រើស្លាបរបស់វេលស៍ ដែលមានវ័យ៣២ឆ្នាំ កំពុងតែធ្វើដំណើរទៅកាន់រដ្ឋកាលីហ្វ័រញ៉ា បន្ទាប់ពីយល់ព្រមលើការផ្ទេរដោយឥតគិតថ្លៃជាមួយភាគីនៅក្របខណ្ឌ​ MLS​ របស់អាមេរិក។ 

អ្នកចាត់ការទូទៅរបស់ក្លឹប Los Angeles F.C. លោក Joe Thorrington បានបញ្ជាក់ថា ក្លឹបនឹងធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីធ្វើឲ្យវត្តមានរបស់កីឡាករ Gareth Bale ក្លាយជាសញ្ញានាំមកនូវភាពជោគជ័យក្នុង MLS។ "ពួកយើងមានការសន្ទនាយ៉ាងលម្អិតជាមួយ Gareth អំពីអ្វីដែលគាត់ត្រូវការដើម្បីទទួលបានជោគជ័យ។ ពួកយើងជឿជាក់ថាពួកយើងអាចផ្តល់ភាពជាក់លាក់គ្រប់គ្រាន់ សម្រាប់ការដាក់ Gareth ក្នុងតំណែងដែលធ្វើឱ្យទទួលបានជោគជ័យ ហើយវានឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ LAFC។” “ពួកយើងមានការសន្ទនាយ៉ាងបើកចំហរជាមួយនឹង Bale ហើយម្តងទៀត យើងបានខិតខំប្រឹងប្រែង ហើយយើងដឹងពីអ្វីដែលយើងកំពុងតែទទួលបាន។”

Bale បានបញ្ចប់ការផ្ទេរដោយគ្មានតម្លៃទៅកាន់ក្លឹប LAFC កាលពីថ្ងៃសៅរ៍ បន្ទាប់ពីចំណាយរយៈពេលប្រាំបួនឆ្នាំនៅ Madrid ហើយនេះជាការចុះហត្ថលេខាដ៏ធំទីពីរ របស់ក្រុមនៅ MLS ក្នុងរដូវក្តៅនេះ បន្ទាប់ពីវីរបុរសរបស់ Juventus និងអ៊ីតាលី Giorgio Chiellini​៕

ព័ត៌មានទាក់ទង

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង