លោក Guardiola បានរកឃើញកីឡាករពីររូបរួចជាស្រេច សម្រាប់ជំនួសតំណែង Sterling

វានៅតែមិនទាន់ច្បាស់នៅឡើយថា តើ Sterling នឹងក្លាយជាកីឡាករ Manchester City នៅរដូវកាលក្រោយដែរឬអត់។

គ្រូបង្វឹករបស់ Manchester City លោក Pep Guardiola បានកំណត់អត្តសញ្ញាណកីឡាករពីរនាក់ ដែលអាចនឹងជំនួសតំណែង​ Raheem Sterling ប្រសិនបើកីឡាកររូបនេះសម្រេចចិត្តថា នឹងចាកចេញនៅរដូវក្តៅនេះ។

កីឡាករវ័យ២៧ឆ្នាំរូបនេះ បានដើរតួយ៉ាងសំខាន់ក្នុងភាពជោគជ័យរបស់ Man City ចាប់តាំងពីប្តូរមកពី Liverpool ហើយបានជួយឱ្យក្លឹបឈ្នះពានរង្វាន់ Premier League ចំនួន៤លើក, League Cup ចំនួន៥លើក​ និង FA Cup ក្នុងអំឡុងពេលដែលគាត់នៅ Manchester។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើគាត់ជ្រើសរើសចាកចេញពី Etihad លោក Guardiola បានដាក់ឈ្មោះកីឡាករពីរនាក់រួចហើយ ដែលអាចនឹងជំនួសតំណែង Sterling នៅពេលដែលគាត់ចាកចេញ។

ហេតុផលតែមួយគត់​ ហេតុអ្វីបានជា Sterling លេងបានតិចនោះ គឺដោយសារតែពេលខ្លះមានកីឡាករ Gabriel Jesus​ ហើយជាពិសេសនោះ គឺ Phil Foden ឬ Riyad Mahrez ដែលពួកគេកំពុងស្ថិតក្នុងកម្រិតកំពូល​ ដោយពួកគេបានស៊ុតបញ្ចូលទី​ ដែលត្រូវបានសំរេចជាប់ជាជម្រើសទាំងបីចុងក្រោយ៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង