Arsenal កំពុងពន្លឿនការចរចារបស់ពួកគេបន្ថែមទៀត ដើម្បីទទួលបានកិច្ចព្រមព្រៀងលើកីឡាករ Gabriel Jesus នេះបើតាមរយៈការបញ្ជាក់ពី GOAL។
បច្ចុប្បន្ននេះ Arsenal បានដាក់តម្លៃមួយដែលត្រូវបាន Man City ច្រានចោលសម្រាប់កីឡាករសញ្ជាតិប្រេស៊ីល ដែលកីឡាកររូបនេះ នៅសល់កុងត្រាត្រឹមតែមួយឆ្នាំគត់ នៅ Etihad Stadium។ ការផ្តល់ជូននេះត្រូវបានគេជឿថាមានប្រហែល ៣០លានផោន។
ខ្សែប្រយុទ្ធរបស់ក្លឹប Manchester City គឺជាគោលដៅទីមួយរបស់ក្រុមកាំភ្លើងធំ សម្រាប់ទីផ្សារដោះដូរកីឡាករ ដែលការពិភាក្សាបានបន្តជាមួយអ្នកតំណាងរបស់គាត់ អស់ជាច្រើនខែមកហើយ។
កិច្ចព្រមព្រៀងមិនទាន់ ត្រូវបានសម្រេចរវាងក្លឹបនៅឡើយទេ ប៉ុន្តែទំនុកចិត្តបានកំពុងតែកើនឡើងថាវានឹងអាចកើតឡើង ក្នុងពេលឆាប់ៗនេះ សម្រាប់ម្ចាស់ជើងឯក Premier League បួនសម័យកាល៕