អ្វីៗមើលទៅមិនល្អទាល់តែសោះសម្រាប់បារាំងក្នុងការប្រកួតពានរង្វាន់ Nations League ម្ចាស់ផ្ទះស្ថិតនៅបាតតារាងនៃពូល១នៃលីគA ដោយមិនបានឈ្នះ៣ការប្រកួតមកហើយ។ ចូលដល់ការប្រកួតនេះ បារាំងមាន២ពិន្ទុ និងក្រូអាតដែលឈរលេខ៣មាន៤ពិន្ទុ។ មានភាគរយតិចតួចណាស់ដែលថា បារាំងនឹងមិនអាចរកគ្រាប់បាល់បាន តែអ្វីដែលជាផលវិបាកនោះ គឺតើពួកគេសមត្ថភាពក្នុងការការពារដែឫទេ? ម្ចាស់ជើងឯកបាល់ទាត់ពិភពលោក បានស៊ុតបញ្ចូលទីគ្រប់ការប្រកួតចំនួន២៣លើកចុងក្រោយ របស់ពួកគេ។ តែត្រូវបានបញ្ចប់ដោយប្រកួតចាញ់ដាណឺម៉ាក បារាំងមានទំរង់លេងបានយ៉ាងល្អក្នុងផ្ទះ ដោយប្រកួតឈ្នះ៤ក្នុងចំណោម៥ប្រកួតមុន នឹងឈានមកដល់ការប្រកួតនេះ។
ក្រូអាស៊ីបានឡើងពីបាតតារាងដោយបាននាំមុខបារាំង ជាមួយនឹងការទទួលជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើល ក្នុងទឹកដីដាណឺម៉ាក។ ក្រូអាស៊ីមានការស៊ុតបញ្ចូលទីបានយ៉ាងល្អ ពួកគេបានបរាជ័យក្នុងការរកគ្រាប់បាល់ត្រឹមតែមួយប្រកួតប៉ុណ្ណោះក្នុងចំណោមការប្រកួត ១១លើកចុងក្រោយរបស់ពួកគេ។ នៅក្នុងការប្រកួត៥ក្នុងចំណោម១០លើកចុងក្រោយ ពួកគេបានស៊ុតបញ្ចូលទី២គ្រាប់ ឬច្រើនជាងនេះ។ ការប្រកួតក្រៅដី៥លើកពួកគេមិនដែលស្គាល់ការចាញ់នោះទេ។ រំលឹកឡើងវិញនៃការជួបគ្នារវាងក្រូអាស៊ី និងបារាំង នៅក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០១៨ ពេលនោះបារាំងបានទទួលជ័យជម្នះដោយលទ្ធផល៥-២។ ក្រូអាស៊ីមិនដែលប្រកួតឈ្នះបារាំងទេក្នុងការជួបគ្នា៩ប្រកួតមកទល់ពេលនេះ ប៉ុន្តែភាគីទាំងពីរតែងរកបានគ្រាប់បាល់ក្នុងការជួបគ្នា៤លើកចុងក្រោយ។
សំរាប់ការទស្សន៍ទាយ ក្រុមម្ចាស់ផ្ទះមានការវាយប្រហារដ៏ល្អ ប៉ុន្តែមានទម្រង់ការពារមិនសូវល្អនោះទេ ហើយនោះគឺជាចំណុចដែលគួរឱ្យព្រួយបារម្មណ៍នៅទីនេះ។ ក្រូអាស៊ីនឹងចង់ទាញយកអត្ថប្រយោជន៍បន្ថែមទៀត បន្ទាប់ពីការទទួលជ័យជម្នះលើដាណឺម៉ាក។ បើទោះក្រុមភ្ញៀវមានការប្រកួតក្រៅដីយ៉ាងល្អ ប៉ុន្តែយើងទស្សន៍ទាយថា ក្រុមទាំងពីរស៊ុតបញ្ចូលទីគ្នាទៅវិញទៅមក សំរាប់ការប្រកួតនេះ៕