អង់គ្លេសមិនមានការចាប់ផ្តើមល្អនោះទេក្នុងការប្រកួតពាន UEFA Nations League។ ពួកគេឈរនៅបាតតារាងលីគA ក្នុងពូលទី៣ ហើយនឹងសង្ឃឹមថា នឹងអាចផ្លាស់ប្តូរពេលដែលពួកគេត្រូវទទួលភ្ញៀវអ៊ីតាលី ក្នុងការប្រកួតទី៣នេះ។ ការស៊ុតបាល់ពិន័យ១១នៅចុងម៉ោង ដើម្បីទទួលបាន១ពិន្ទុដំបូងរបស់ពួកគេ ដោយត្រូវបានបញ្ចប់ក្នុងលទ្ធផលស្មើ១-១ ជាមួយអាល្លឺម៉ង់ កាលដែលកើតឡើងបន្ទាប់ពីពួកគេប្រកួតចាញ់ហុងគ្រី១-០ក្រៅដី។ ការប្រកួតពានរង្វាន់ Nations League កន្លងមកចំនួន៥ប្រកួត ពួកគេទទួលបានជ័យជម្នះតែមួយប្រកួតគត់ គឺនៅពេលប្រកួតជាមួយនឹងអ៊ីស្លង់ ដោយបានយកឈ្នះ៤-០ ដែលនេះក៏ជាលើកទីមួយរបស់ពួកគេក្នុងការរកបានគ្រាប់បាល់ច្រើនជាងមួយគ្រាប់ ក្នុង៥ប្រកួតចុងក្រោយរបស់ពួកគេ។ មានតែការប្រកួតចំនួន៣ប៉ុណ្ណោះក្នុងចំណោមការប្រកួត Nations League ១០លើកចុងក្រោយរបស់ប្រទេសអង់គ្លេស ដែលមានគ្រាប់បាល់សរុបច្រើនជាង ២.៥គ្រាប់។
អ៊ីតាលីកំពុងឈរលើនៅកំពូលតារាងដោយមាន៤ពិន្ទុ ហើយទើបតែការទទួលបានជ័យជម្នះលើក្រុមហុងគ្រី ក្នុងផ្ទះដោយលទ្ធផល២-១ ដោយបានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា១-១ ជាមួយនឹងអាល្លឺម៉ង់ ក្នុងការប្រកួតមុន។ ក្នុងការប្រកួត Nations League បីលើកចុងក្រោយពួកគេមិនស្គាល់ការចាញ់នៅឡើយទេ ហើយចាញ់ការប្រកួតតែ១លើកគត់ ក្នុងចំណោម១២ប្រកួត។ ជំនួបនេះ នឹងក្លាយជាជំនួបលើកដំបូងរវាងប្រទេសទាំងពីរ ចាប់តាំងពីការជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ យូរ៉ូឆ្នាំ២០២០ ដែលអ៊ីតាលីបានយកឈ្នះដោយការស៊ុតបាល់ប៉េណាល់ទី កាត់សេចក្តី។
សំរាប់ការទស្សទាយ យើងរំពឹងថា អង់គ្លេសនឹងអាចបន្តការប្រកួតរបស់ពួកគេបាន ខណៈដែលពួកគេកំពុងស្វែងរកការឈ្នះលើកដំបូង នៅក្នុងការប្រកួតនេះ ប៉ុន្តែអ៊ីតាលីក៏កំពុងតែធ្វើបានដ៏ល្អក្នុងការប្រកួតនានា ហើយយើងយល់ថា លទ្ធផលស្មើគ្នារវាងប្រទេសទាំងពីរ នឹងកើតឡើងក្នុងការប្រកួតនេះ៕