បន្ទាប់ពីបាត់បង់អស់២ពិន្ទុ ក្នុងលទ្ធផលស្មើ ១-១ ក្នុងការប្រកួតជាមួយអង់គ្លេស អាឡឺម៉ង់រំពឹងសម្លឹងវិលត្រលប់មកវិញ ជាមួយនឹងជ័យជម្នះក្នុងពានរង្វាន់ UEFA Nations League នៅពេលដែលពួកគេត្រូវធ្វើដំណើរទៅប្រកួតជាមួយនឹងហុងគ្រី ក្នុងទីក្រុង Budapest។ អាល្លឺម៉ង់ បានបង្ហាញពីទម្រង់លេងយ៉ាងល្អ ក្នុងពេលប្រកួតជាមួយក្រុមអង់គ្លេស ប៉ុន្តែការធ្វេសប្រហែសឱ្យកើតមានកំហុសការស៊ុតបាល់ពិន័យចុងម៉ោង កីឡាករ Harry Kane បានជួយឱ្យក្រុមរបស់លោក Gareth Southgate ទទួលបានមួយពិន្ទុពីការប្រកួតនោះទៅវិញ។ ទាំងកីឡាករ Leon Goretzka និង Serge Gnabry កំពុងតែជំរុញឱ្យមានឱកាសនៅពេលចាប់ផ្តើម ខណៈដែលកីឡាករ Timo Werner គួរតែជាខ្សែប្រយុទ្ធជួរមុខ សម្រាប់ក្រុមរបស់លោក Hansi Flick ក្នុងការប្រកួតនេះ។
ចំណែក ហុងគ្រីធ្វើបានយ៉ាងល្អក្នុងការធ្វើឱ្យអង់គ្លេសភ្ញាក់ផ្អើលក្នុងការប្រកួតបើកឆាករបស់ពួកគេ ប៉ុន្តែអ៊ីតាលីបានបង្ហាញពីជ័យជម្នះធំមួយវិញ ទៅលើក្រុមរបស់លោក Marco Rossi។ ហុងគ្រីត្រូវប្រឈមមុខនឹងកិច្ចការយ៉ាងលំបាកមួយ នៅពេលដែលត្រូវប្រកួតជាមួយនឹងអាឡឺម៉ង់ ហើយដោយមើលឃើញថា កីឡាកររបស់លោក Hansi Flick មិនមានសំណាងនោះទេ ដែលមិនបានយកឈ្នះលើអង់គ្លេស ការទទួលបានជ័យជម្នះក្រៅដី អាចជាអ្វីដែលត្រូវកើតឡើង។
សំរាប់ការទស្សន៍ទាយ អាឡឺម៉ង់នឹងអាចវិលត្រឡប់មកវិញ ជាមួយនឹងជ័យជម្នះ ៣-១ លើហុងគ្រីសំរាប់ការប្រកួតនេះ៕