ព្យាករណ៍គូ Portugal vs Czech Republic (Nation League)

វាជាការទទួលជ័យជម្នះដ៏គួរឱ្យរំភើបខ្លាំងណាស់ ក្នុងការយកឈ្នះ៤-០ លើស្វីស ហើយព័រទុយហ្គាល់ នឹងបន្តស្វែងរកអារម្មណ៍មួយផ្សេងទៀត សម្រាប់អ្នកគាំទ្រក្នុងការប្រារព្ធពិធីអបអរសាទរ​ ដែលពួកគេត្រូវធ្វៀជាម្ចាស់ផ្ទះ ដើម្បីប្រកួតជាមួយសាធារណរដ្ឋឆេកនៅកីឡដ្ឋាន Estadio Jose Alvalade។​ ចំណាប់អារម្មណ៍ក្នុងការប្រកួតក្នុងពូលទីពីររបស់ពួកគេ គឺបានស៊ុតបាល់បញ្ចូលទីរបស់ Cristiano Ronaldo។ គ្រូបង្វឹកលោក Fernando Santos ទំនងជាមិនធ្វើការផ្លាស់ប្តូរកីឡាករច្រើនពេកទេ​ នៅពេលប្រកួតជាមួយក្រុមដែលបានផ្តួលក្រុមជម្រើសជាតិស្វីស ប៉ុន្តែកីឡាករ Bernardo Silva របស់ Man City អាចចូលទៅក្នុងជម្រើស១១នាក់ដំបូង។​ 

ចំណែក ឆេក ធ្វើបានយ៉ាងល្អក្នុងការប្រកួតជាមួយអេស្ប៉ាញ ដោយបញ្ចប់ត្រឹមស្មើគ្នា២-២កាលពីថ្ងៃអាទិត្យ។ ខ្សែប្រយុទ្ធដ៏សំខាន់របស់ឆេកកីឡាករ​ Patrick Schick ត្រូវបានខកខានក្នុងការប្រកួតនេះ ដោយសារបញ្ហារបួស ហើយដោយមើលឃើញថាកីឡាករ​ Jan Kuchta បានរងរបួសក្នុងការប្រកួតទីពីរ។ ក្នុង​ជំ​នួប​គ្នា​លើចុង​ក្រោយ​របស់​ពួក​គេ​ ព័រទុយហ្គាល់​បាន​យក​ឈ្នះ​សាធារណរដ្ឋ​ឆេកដោយលទ្ធផល១-០។

សំរាប់ការទស្សទាយ​ យើងជឿជាក់ថា លទ្ធផលនឹងមានការទេរទៅរក Cristiano Ronaldo​ ដែល​ព័រទុយហ្គាល់នឹងយកឈ្នះឆេក​២-០ក្នុងការប្រកួតនេះ៕

ព័ត៌មានទាក់ទង

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid ឆាប់ៗ នេះ​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid...​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង