ព្យាករណ៍គូ Switzerland vs Spain (Nation League)

គ្រាប់​បាល់​នៅ​នាទី​ចុង​ក្រោយ​បាន​ជួយសង្គ្រោះអេស្ប៉ាញ ​ពី​ការ​បរាជ័យ​ក្នុង​ការ​ប្រកួត​ក្រៅ​ដី​របស់​ពួក​គេ ដែលត្រូវបានធ្វើឡើង​ក្នុង​ទីក្រុង Prague ជាការប្រកួតជាមួយ​សាធារណរដ្ឋ​ឆេក។​ ការប្រកួតក្នុងលីគAពូល២ អេស្ប៉ាញកំពុងឈរនៅលេខរៀងទី៣​ ដែលមានត្រឹមតែ២ពិន្ទុ ខណៈពេលដែលស្វីស មិនទាន់មានពិន្ទុនៅឡើយទេ។​ ស្វីសដែលជាម្ចាស់ផ្ទះក្នុងការប្រកួតនេះ​ បានប្រកួតចាញ់​ក្រុម​ព័រទុយហ្គាល់​៤-០​ ដោយការប្រកួតមុនក៏​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​សាធារណរដ្ឋ​ឆេក២-១។ អ្វីដែលយើង​ត្រូវដឹង​​សម្រាប់​ស្វីសនោះគឺ​ទម្រង់​ផ្ទះ​របស់​ពួកគេ ដែលពួក​គេ​មិន​ដែល​ប្រកួតចាញ់​ក្នុង​ផ្ទះ​ឡើយ​ក្នុង​ការ​ប្រកួត​១១​លើក​ចុង​ក្រោយ​របស់​ពួក​គេ។​ 

អេស្ប៉ាញ​បានប្រកួតស្មើទាំង២​ ការ​ប្រកួត​បើក​ឆាក​របស់​ពួក​គេ  ដែលស្មើ១-១ជាមួយនឹងព័រទុយហ្គាល់ក្នុងការប្រកួតបើកឆាក និងស្មើ២-២ជាមួយសាធារណរដ្ឋឆេកក្នុងការប្រកួតទីពីរ។​ អេ​ស្ប៉ា​ញ​មិនដែល​ប្រកួតចាញ់​ទាល់តែសោះ​ក្នុង​ការ​ប្រកួត​៦​លើក​ចុងក្រោយ​របស់​ពួកគេ ហើយ​១០​លើក​ចុងក្រោយ ពួកគេ​ចាញ់​មួយ​ប្រកួត និង​ឈ្នះ​៧​ប្រកួត​។​ ពួកគេ​កំពុង​មានដំណើរការ​ល្អ​ក្នុង​ការ​ប្រកួត​នេះ​  ពួក​គេ​មាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ ហើយ​មិន​ស្គាល់ការ​ចាញ់​ទាល់តែសោះ​ក្នុង​ការ​ប្រកួត​ក្រៅ​ដី៤​លើក​ចុង​ក្រោយ​របស់​ពួក​គេ។​ ពួក​គេ​បាន​ឡើងទៅដល់វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​កាល​ពី​រដូវ​កាល​មុន ហើយ​កំពុងតែ​សម្លឹង​មើល​ការ​បង្ហាញ​ខ្លួន​ផ្សេង​ទៀត​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រក្នុងរដូវកាលនេះ។ 

សំរាប់ការទស្សន៍ទាយ​វិញ​ ដោយភាគីទាំងពីរកំពុងស្វែងរកការឈ្នះលើកដំបូងរបស់ពួកគេក្នុងការប្រកួតនេះ ប៉ុន្តែយើងយល់ថា លទ្ធផលស្មើហាក់ដូចជាទំនងជាងសំរាប់ក្រុមទាំងពីរ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង